បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាងយី បានថ្លែងនៅក្នុងសិក្ខាសាលាអន្តរជាតិ ស្តីពីអភិបាលកិច្ចឌីជីថលសកលលោកថា ប្រទេសចិនមិនបានស្នើសុំ ហើយនឹងមិនស្នើសុំក្រុមហ៊ុនចិន ឱ្យរំលោភច្បាប់ និងផ្ទេរទិន្នន័យពីបរទេស ទៅរដ្ឋាភិបាល របស់ប្រទេសចិននោះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា សេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសចិនកំពុងរីកចម្រើន មានអ្នកប្រើអ៊ិនធឺរណែតជាង ៩០០ លាននាក់ ក្នុងនោះមានក្រុមអតិថិជន ៥G ទទួលបាន ៨៨ លាននាក់នៅក្នុងប្រទេសចិន។ សេដ្ឋកិច្ចឌីជីថលកើនឡើងជាង ១ ភាគ ៣ នៃ GDP របស់ប្រទេសចិន។ យើងមានបទប្បញ្ញត្តិ ច្បាប់ច្បាស់ លាស់សម្រាប់ការពារសិទ្ធិនិងផល ប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ និងអង្គការនានា រួមទាំងសន្តិសុខទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួន របស់បុគ្គលផងដែរ។
លោករដ្ឋមន្រ្តី វ៉ាងយី បន្តថា “ រដ្ឋាភិបាលចិនបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍សន្តិសុខទិន្នន័យ។ យើងមិននិងមិនស្នើសុំឲ្យក្រុមហ៊ុនចិនផ្ទេរទិន្នន័យពីបរទេស ទៅរដ្ឋាភិបាល ដែលរំលោភ លើច្បាប់របស់ប្រទេស ដទៃទៀតឡើយ” ៕
ប្រែសម្រួលៈ ណៃ តុលា