ព័ត៌មានអន្តរជាតិ

អាមេរិកបញ្ជូន យន្តហោះចារកម្ម Cobra Ball ហោះក្បែរប្រទេសចិនភាគឦសាន

បរទេស ៖ យន្តហោះចារកម្មសហរដ្ឋអាមេរិក មួយគ្រឿង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានហោះហើរនៅក្បែរប្រទេសចិន ភាគឦសាននិងឧបទ្វីបកូរ៉េ នៅក្នុងថ្ងៃតែមួយ ដែលប្រទេសកូរ៉េខាងជើងអង្កេតមើល ពិធីគម្រប់ខួបនៃការស្ថាបនា ប្រទេសឡើង។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង News 1 បានរាយការណ៍ថា ក្រុមតាមដានដែនអាកាស ឈ្មោះ Aircraft Spots បានចេញផ្សាយទិន្នន័យនៃសកម្មភាពយន្តហោះអាមេរិក RC-135S Cobra Ball នោះ ហើយផែនទីរបស់វាបានបង្ហាញថា យន្តហោះបានហោះហើរ ពីលើសមុទ្រលឿង កាលពីព្រឹកថ្ងៃពុធ។

គួរបញ្ជាក់ថា យន្តហោះចារកម្ម RC-135S នេះ មានបំពាក់ដោយប្រព័ន្ធរ៉ាដា និងឧបករណ៍អេឡិកត្រូនិកអុបទិកពិសេស ដែលត្រូវបានគេរចនាបង្កើតឡើង សម្រាប់តាមដានមើលការហោះ របស់មីស៊ីលផ្លោង នៅក្នុងរយៈចម្ងាយឆ្ងាយ ហើយយន្តហោះនេះ ក៏អាចឃ្លាំមើលមីស៊ីល នៅក្នុងដំណាក់កាលដំឡើងដាក់បញ្ចូលផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top