ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ សិង្ហបុរី នឹងកាត់បន្ថយបុគ្គលិក ប្រមាណ៤.៣០០នាក់ ខណៈរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines (SIA) Group កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការកាត់បន្ថយបុគ្គលិកប្រមាណ៤.៣០០នាក់ នៅទូទាំងអាកាសចរណ៍ទំាង៣ ខណៈដែលវិស័យឧស្សាហកម្មអាកាសចរណ៍ បន្តនឹងរងនូវផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។

យ៉ាងណាមិញ ចំនួនបុគ្គលិក បានរងនូវផលប៉ះពាល់អាច នឹងត្រូវកាត់បន្ថយប្រមាណ២.៤០០នកា់ ដោយផ្អែកលើការវាយតម្លៃ ដែលបានផ្អាកការអនុវត្តនៅក្នុងខែមីនា ហើយកាលពីដំបូងធ្វើការរើសបុគ្គលិកឡើងវិញ សម្រាប់អ្នកនៅលើការិយាល័យ និងពីឡុត រួមទាំងអ្នកស្ម័គ្រចិត្ត ដែលជាអ្នកបម្រើក្នុងនាមជាសហសេវឹកនៅផ្នែកកាប៊ីន ។

ក្រុមហ៊ុន SIA បានបញ្ជាក់ថា “ការប្រមូលនេះដែរ ជាការវាយតម្លៃបានអនុញ្ញតដល់ក្រុមហ៊ុន ដឺលនឹងត្រូវកាត់បន្ថយបុគ្គលិកប្រមាណ១.៩០០នាក់” ។

ក្រុមហ៊ុនបានឲ្យដឹងទៀតថា “ជាលទ្ធផល សក្តានុពលការងារ ដែលកាត់បន្ថយនៅទូទាំងក្រុមហ៊ុនទាំងអស់ អាចនឹងកាត់បន្ថយដល់ទៅប្រមាណ២.៤០០នាក់ នៅក្នុងប្រទេសសិង្ហបុរី និងទូទំាងស្ថានីយរបស់ក្រុមហ៊ុន នៅក្រៅប្រទេសផងដែរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top