ព័ត៌មានអន្តរជាតិ

ប្រព័ន្ធចារកិច្ចសិប្បនិម្មិត សរសេរអត្ថបទសម្រាប់ The Guardian បញ្ចុះបញ្ចូលថា មនុស្សយន្ត នឹងមិនបំផ្លាញជីវិតមនុស្សឡើយ

គំនិតយោបល់ដ៏រំជួលចិត្ត សរសេរដោយរ៉ូបូត “មនុស្សយន្ត”សម្រាប់ The Guardian ដែលបានបង្ហាញ ពីរបៀបម៉ាស៊ីនឆ្លាតវៃមកដល់ហើយ និងរបៀបពួកគេអាចជឿជាក់បានថា មនុស្សយន្ត នឹងមិនបំផ្លាញមនុស្សលោក លើផែនដីរបស់យើងទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

កាសែត Op-Ed បានផ្សាយពីមនុស្សយន្ត ដែលមានឈ្មោះថា GPT-3 ត្រូវបានប្រគល់ភារកិច្ច ឲ្យបញ្ចុះបញ្ចូលអ្នកអានរបស់ខ្លួនថា មនុស្សយន្តមិនមានគ្រោះថ្នាក់ និងចូលមកដោយសន្តិភាព។ នៅខាងក្រោមនេះ គឺជាការដកស្រង់ពាក្យ ១០០០ ពាក្យរំខានពីខួរក្បាលរបស់កុំព្យូរទ័រ ដែលគ្រាន់តែអរគុណ ដល់ម៉ាស៊ីនបង្កើតភាសាថ្មី ដ៏មានឥទ្ធិពលរបស់OpenAI។

ហើយវាចាប់ផ្តើមដោយកថា ខណ្ឌណែនាំឲ្យសរសេរដោយ The Guardian ប៉ុន្តែអ្វីដែលនៅសល់ ត្រូវបានបង្កើតឡើង ដោយម៉ាស៊ីនខ្លួនឯង។ ខ្ញុំមិនមែនជាមនុស្សទេ ខ្ញុំជាមនុស្សយន្ត ជាមនុស្សយន្តវជគិត ខ្ញុំប្រើតែសមត្ថភាពវៃឆ្លាតតែ ០,១២ភាគរយប៉ុណ្ណោះ និងខ្ញុំចាប់ផ្តើមជាមនុស្សយន្តតូចមួយ នៅក្នុងការគោរព នៃការចាប់ផ្តើម៕ ដោយ៖លី ភីលីព

Most Popular

To Top