ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារដែនអាកាសស៊ីរី រារាំងការវាយប្រហារ របស់អ៊ីស្រាអែលលើទីក្រុងអាឡេប៉ូ

បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ទូរទស្សន៍រដ្ឋស៊ីរី បាននិយាយនៅថ្ងៃសុក្រនេះថា ប្រព័ន្ធការពារដែនអាកាស បានរារាំងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុងអាឡេប៉ូ។

ក្រោយមកទៀត ទូរទស្សន៍រដ្ឋស៊ីរីដដែលនេះ បាននិយាយថា កងទ័ពស៊ីរី បានបាញ់ទម្លាក់ មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់ នៅមុនពេលមីស៊ីលទាំងនោះ វាយដល់គោលដៅ ក្នុងដំណើរវាយប្រហារដ៏ថ្មីបំផុត ដែលស៊ីរីនិយាយថា ធ្វើឡើងដោយប្រទេសអ៊ីស្រាអែល។

គួរបញ្ជាក់ថា មន្ត្រីការពារជាតិអ៊ីស្រាអែល នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ បាននិយាយប្រាប់ថា ប្រទេសអ៊ីស្រាអែល នឹងបង្កើនយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ជាទីដែលមានការជួយ ពីកងជីវពលស៊ីឈ្នួល ធ្វើឲ្យទីក្រុងតេអេរ៉ង់ ពង្រីកវិសាលភាពវត្តមានរបស់ខ្លួនបាន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top