តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន ដែលកំពុងកាន់អំណាចរបស់ជប៉ុន លោក ស៊ីនហ្សូ អាបេ បានឲ្យដឹងថារដ្ឋាភិបាល ដែលស្ថិតនៅក្រោម ការស្នងតំណែងរបស់លោក នឹងចេញនូវផែនការថ្មី សម្រាប់ដោះស្រាយ ការគំរាមកំហែងមីស៊ីល នៅចុងឆ្នាំនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយប៉ុន្មានថ្ងៃមុន ពេលដែលលោក ត្រូវចាកចេញពីតំណែង ក្នុងពេលដែលមិនមានការផ្លាស់ប្តូរ នៅក្នុងគោលនយោបាយការពារជាតិទាំងស្រុង របស់ប្រទេសនេះ នៅក្រោមរដ្ឋធម្មនុញ្ញសន្តិភាពនិយមនោះ ការគំរាមកំហែង នៅក្នុងតំបន់ដែលរួមមាន ប្រទេសកូរ៉េខាងជើង បានអំពាវនាវ ឱ្យមានការពិនិត្យឡើងវិញ នូវគោលនយោបាយសន្តិសុខរបស់ប្រទេស។
ការផ្លាស់ប្តូរនេះ បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលកាលពីខែមិថុនា បានលុបចោលផែនការ ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Aegis Ashore ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក សម្រាប់បញ្ហាបច្ចេកទេស ហើយបានចាប់ផ្តើមពិចារណា ជម្រើសជំនួសប្រព័ន្ធ ដែលមានតម្លៃថ្លៃនេះ៕ ដោយ៖ឈូក បូរ៉ា
