បរទេស ៖ មន្ត្រីការទូតសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាបង្កើត កិច្ចពិភាក្សាលំដាប់ការងារថ្មីមួយ ដើម្បីលើកឡើងពីកិច្ចសហប្រតិបត្តិការ លើកងទ័ពអាមេរិក នៅលើឧបទ្វីបកូរ៉េ ស្របពេលមានការជាប់គាំង ជុំវិញការចំណាយ លើការពារជាតិ។
ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង Hankook Ilbo បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា ក្រុមមន្ត្រីការទូតនឹងលើកឡើង ពីកិច្ចព្រមព្រៀងចំណាត់ការពិសេស នៅក្នុងវេទិកាផ្សេងគ្នា មួយពីក្រុមការងារលំដាប់ខ្ពស់ ស្តីពីបញ្ហាប្រទេសកូរ៉េខាងជើង ។
យោងតាមកាសែត យុនហាប់ សេចក្តីរាយការណ៍នេះ ត្រូវបានគេផ្សព្វផ្សាយឡើង ក្រោយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Choi Jong-kun បានជួបគ្នាជាមួយអនុដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Stephen Biegun នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយកិច្ចពិភាក្សាសម្ពន្ធមិត្តនេះ នឹងបើកឲ្យមានចម្លោះ សម្រាប់កិច្ចប្រឹក្សាគ្នាយ៉ាងរហ័សនិងបន្តបន្ទាប់ រវាងភាគីទាំងពីរ៕
ប្រែសម្រួល៖ប៉ាង កុង