លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានតែងតាំងជាបេក្ខភាពឈ្នះពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីជួយបង្កើតកិច្ចព្រមព្រៀងអ៊ីស្រាអែល-អារ៉ាប់រួម។
Trump ត្រវបានតែងតាំងដោយសមាជិកសភាណ័រវេសមួយរូបដោយសារតែកិច្ចការដឹកនាំសម្រុះសម្រួលឲ្យសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងអារ៉ាប់រួម។ មែនទែនទៅវាមិនមែនជាលើកដំបូងទេដែលលោកត្រូវបានតែងតាំងសម្រាប់រង្វាន់ដ៏មានកិត្យានុភាពនេះ។
កាលពីឆ្នាំ២០១៨ Trump ក៏ធ្លាប់ត្រូវគេស្នើឲ្យឈ្នះពានណូបែលដែរ ក្រោយជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនជាលើកដំបូងនៅសិង្ហបុរី។
គួរបញ្ជាក់ថាអ៊ីស្រាអែលនិងអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដើម្បីបង្កើតទំនាក់ទំនងការទូត ហើយអារ៉ាប់រួមបានក្លាយជាប្រទេសនៅឈូងសមុទ្រពែក្សទីមួយ ដែលរឹតចំណងការទូតជាមួយអ៊ីស្រាអែល៕

