គ្រាមួយដែលលោកគ្លីនតុនចេញបញ្ជាវាយប្រហារតាមអាកាសលើអ៊ីរ៉ាក់ ទាំងមិនមានការគាំទ្រដោយសភា
ប្រវត្តិសាស្ត្រ:The History.comធ្លាប់ បានចេញផ្សាយថានាថ្ងៃទី១៦ខែធ្នូកាលពីឆ្នាំ ១៩៩៨ លោកប្រធានាធិបតីអាមេរិកប៊ីលគ្លីនតុនបានប្រកាសចេញបញ្ជាឲ្យ មានការវាយប្រហារតាមអាកាសប្រឆាំងនឹងប្រទេសអ៊ីរ៉ាក់ ដោយយកមូលហេតុ
ថាអ៊ីរ៉ាក់បានបដិសេធក្នុងការ សហការជាមួយអង្គការសហប្រជាជាតិដើម្បីត្រួតពិនិត្យ កម្មវិធីអាវុធរបស់ខ្លួន ។
ទោះបីជាយ៉ាងណាក្តីរឿងដែលគួរឲ្យ កត់សំគាល់មួយគឺនៅក្រោមការសម្រេចចិត្តរបស់លោក ប្រធានាធិបតីរូបនេះគឺមិនមានការគាំទ្រពីសមាជិកសំខាន់ៗ
នៃសភាអាមេរិកឡើយនិងដោយបានថែមទាំងចោទប្រកាន់លោកគ្លីនតុនថាបានប្រើប្រាស់ ការវាយប្រហារតាមអាកាសនេះដើម្បីបង្វែរការយកចិត្តទុកដាក់ពី
ការចោទប្រកាន់មួយដែលកំពុងបន្តប្រឆាំងនឹងរូបលោកនាគ្រានោះ។
គួរបញ្ជាក់ថាការប្រកាសចេញបញ្ជាវាយប្រហារនោះគឺត្រូវបានធ្វើឡើងនៅមុនមួយថ្ងៃប៉ុណ្ណោះដែលសភាតំណាងរាស្ត្របានចេញរបាយការណ៍មួយចោទប្រកាន់
លោកប្រធានាធិបតីរូបនេះថាបានប្រព្រឹត្តបទ “ឧក្រិដ្ឋកម្មដ៏ខ្ពស់និងបទល្មើសមជ្ឈិម” និងការពាក់ព័ន្ធទៅនឹងរឿងអាស្រូវជាមួយនឹងនាងMonica Lewinsky៕
ប្រែសម្រួល:ស៊ុនលី