កូរ៉េខាងជើងបានប្រហារជីវិតមន្ត្រីក្រសួងសេដ្ឋកិច្ច៥នាក់ បន្ទាប់ពីពួកគេរិះគន់គោលនយោបាយរបស់លោក គីម ជុងអ៊ុន ថាបានធ្វើឲ្យកូរ៉េក្លាយជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក។
មន្ត្រីទាំងនោះត្រូវសង្ស័យថា ត្រូវបានក្រុមពេជ្ឈឃាដបាញ់សម្លាប់កាលពីថ្ងៃទី៣០ខែកក្កដាកន្លងទៅបន្ទាប់ពីពួកគេហ៊ានរិះគន់គោលនយោបាយរបស់របបដឹកនាំសព្វថ្ងៃថាបានធ្វើឲ្យកូរ៉េខាងជើងឲ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែដុនដាបទៅៗ។
បុរសទាំងនោះបានជជែកគ្នាដោយបើកចំហអំឡុងពេលបាយល្ងាចជុំគ្នាអំពីបញ្ហាសេដ្ឋកិច្ចដ៏អន់ថយនៅក្នុងប្រទេសនេះ ហើយថារដ្ឋចាំបាច់ត្រូវធ្វើកំណែទម្រង់ឧស្សាហកម្ម សង្វាក់ផលិតកម្ម និងចាំបាច់ត្រូវស្វែងរកកិច្ចសហប្រតិបត្តិការបរទេសដើម្បីដោះស្រាយ៕ប្រភព៖sabay