ព័ត៌មានអន្តរជាតិ

ទាហានអាមេរិក អាយុចាស់បំផុត សល់ពីសង្គ្រាមលោកទី២ ឈានចូលអាយុ១១១ឆ្នាំ

បរទេស៖ថ្ងៃនេះបុរស ដែលត្រូវបានគេស្គាល់ថា ជាទាហានជើងចាស់អាមេរិក មានអាយុចាស់ជាងគេបំផុត របស់អាមេរិកដែលមានជីវិត សល់ពីសង្គ្រាមលោកទី២ បានឈានចូលដល់អាយុ១១១ឆ្នាំហើយ។

ទូរទស្សន៍ CNN បានសរសេរថា ដើម្បីអបអរដល់ ថ្ងៃខួបកំណើត របស់លោកតា Lawrence Brooks ថ្ងៃនេះសារមន្ទីរសង្គ្រាមលោកទី២ បានប្រារព្ធពិធីក្រោមគម្លាតចំងាយ សង្គមសម្រាប់គាត់ផងដែរ ដោយក្នុងនោះមានទាំង ក្រុមរាំក្រុមច្រៀង របស់យោធាជាច្រើនក្រុមផងដែរ។

គួរឲ្យដឹងដែរថា អស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ សារមន្ទីរនេះបានប្រារព្ធពិធីបែបនេះ ជូនលោកតាជាប់មករហូតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top