ព័ត៌មានអន្តរជាតិ

អតីតនាយកប្រតិបត្តិ នីសាន់ លោក Kelly ៖ បង្ហាញភាពគ្មានទោសពៃរ៍ របស់លោក ដោយគ្មានទំនាក់ទំនង Ghosn

តូក្យូ៖ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nissan Motor លោក Greg Kelly មានទំនុកចិត្តថា លោកអាចបង្ហាញពីភាពគ្មានទោស កំហុសរបស់លោក ចំពោះការប្រព្រឹត្តខុសផ្នែកហិរញ្ញវត្ថុ នៅពេលការជំនុំជម្រះក្តី ដែលបានរង់ចាំជាយូរមកហើយ ចាប់ផ្តើមនៅទីក្រុងតូក្យូ ដោយគ្មានទំនាក់ទំនង អតីតប្រធាន Carlos Ghosn យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

នៅក្នុងបទសម្ភាសន៍ជា មួយសារព័ត៌មានក្យូដូលោក Kelly អាយុ ៦៣ ឆ្នាំបាននិយាយថា លោកមិនខកចិត្តឡើយ នៅពេលលោក Ghosn ត្រូវធានា និងបានភៀសខ្លួនចេញ ពីប្រទេសជប៉ុននៅចុងឆ្នាំ ២០១៩ ទៅកាន់លីបង់ ប៉ុន្តែលោកចង់ឲ្យអតីតប្រធានធ្វើជាសាក្សី ។ លោក Kelly បាននិយាយនៅទីក្រុងតូក្យូ ក្នុងមួយសប្តាហ៍ថា ខ្ញុំមិនបានរំលោភច្បាប់ណាមួយ នៅក្នុងប្រទេសជប៉ុនទេ ។ នេះជាបញ្ហាតាមទស្សនៈរបស់ខ្ញុំ គួរតែត្រូវបានដោះស្រាយ នៅក្រុមហ៊ុន Nissan ។ គ្មានអ្វីដែលបានសន្យាចំពោះលោក Carlos Ghosn ទេ មុនពេលជំនុំជម្រះ ។

លោក Kelly អតីតប្រធានតំណាងក្រុមហ៊ុន Nissan ត្រូវបានធានានៅក្រៅឃុំបន្ទាប់ពីការចាប់ខ្លួនដោយព្រះរាជអាជ្ញាក្រុងតូក្យូកាលពីខែវិច្ឆិកាឆ្នាំ ២០១៨ បាននិយាយថា “ ខ្ញុំមានទំនុកចិត្តថា ខ្ញុំគ្មានកំហុស” ។ លោក Kelly បានឡើងកាន់តំណែងក្នុងឆ្នាំ ២០១២ ត្រូវបានចោទប្រកាន់ពីបទឃុបឃិត ជាមួយលោក Ghosn ក្នុងការរាយការណ៍ អំពីប្រាក់អតីតរបស់ប្រធានប្រមាណ ៩ ពាន់លានយ៉េនក្នុងរយៈពេល ៨ ឆ្នាំគិតត្រឹមខែមីនាឆ្នាំ ២០១៨ ដោយរំលោភលើឧបករណ៍ហិរញ្ញវត្ថុ និងច្បាប់ប្តូរប្រាក់របស់ជប៉ុន។

ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ថា មានប្រាក់សំណង ដែលលោក Ghosn ត្រូវទទួលបន្ទាប់ពីការចូល និវត្តន៍របស់លោក ដែលជាគ្រោងការណ៍ ដើម្បីចៀសវាងការតបស្នង ចំពោះសំណងខ្ពស់របស់លោក ៕ ដោយ៖លី ភីលីព

Most Popular

To Top