បើយោងតាមការសិក្សា ដែលបានរកឃើញថា យន្ដហោះបានចូលរួមចំណែកចែកចាយឧស្ម័ន កាបូនិកចំនួន១៣លានតោន ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ហើយវិស័យអាកាសចរណ៍មានចំនួន៣,៥ភាគរយ នៃផលប៉ះពាល់របស់មនុស្ស ទៅលើកម្ដៅផែនដីនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវបានរកឃើញថា ការហោះហើរមានការទទួលខុសត្រូវប្រហែល៣.៥ ភាគរយនៃការចូលរួមចំណែករបស់មនុស្សជាតិចំពោះការផ្លាស់ប្តូរអាកាសធាតុ ហើយ ២ ភាគ ៣ នៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីតផ្សេងៗទៀត ។ ក្រុមនេះបានគណនាថា នៅចន្លោះឆ្នាំ ១៩៤០ និង ២០១៨ ឧស្សាហកម្មអាកាសចរណ៍ នៅទូទាំងពិភពលោកបានបង្កើត កាបូនឌីអុកស៊ីតចំនួន ២៦ ពាន់លានតោន ពាក់កណ្តាលត្រូវបានបង្កើតឡើង ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។
ទោះបីជាផែនការត្រូវបានធ្វើឡើង ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺឆ្លងវីរុសនេះក្តី អ្នកជំនាញព្រមានថា ការបិទទាំងស្រុងនឹងមានផលប៉ះពាល់តិចតួចក្នុងរយៈពេលវែង។ ការស្រាវជ្រាវ បានចេញផ្សាយនៅក្នុងទស្សនាវដ្តី បរិយាកាសផ្តល់ជូននូវការវិភាគបរិស្ថាន ដ៏ទូលំទូលាយដំបូងគេ នៃឧស្សាហកម្មអាកាសចរណ៍ដោយប្រើម៉ែត្រថ្មី មួយមានឈ្មោះថា“ កម្លាំងកាំរស្មីវិទ្យុសកម្មបង្ខំ (ERF)” ។
កម្លាំងកាំរស្មីវិទ្យុសកម្មបង្ខំ (ERF)បានគណនាការកើនឡើង ឬថយចុះនៃថាមពលចេញពីព្រះអាទិត្យ និងថាមពលដែលបញ្ចេញចេញពីផែនដី តាំងពីសម័យមុនឧស្សាហកម្ម។ វាមានកត្តាក្នុងការបំភាយឧស្ម័នកាបូន ឌីអុកស៊ីតដូចជាចំហាយ ទឹក និងអុកស៊ីតធ្វើឲ្យផលប៉ះពាល់ របស់អាកាសចរណ៍លើការប្រែប្រួល អាកាសធាតុត្រូវបានប្រៀបធៀបទៅ នឹងវិស័យផ្សេងទៀត ដូចជាការដឹកជញ្ជូន និងការដឹកជញ្ជូនតាមផ្លូវគោក៕ ដោយ៖លី ភីលីព