ព័ត៌មានអន្តរជាតិ

Neymar ក្នុងចំណោមតារាឆ្នើម ៤នាក់របស់ PSG ចូលហ្វឹកហាត់ វិញក្រោយការឃុំខ្លួនឲ្យដាច់ដោយឡែក

កីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្រុមជម្រើសជាតិប្រេស៊ីល Neymar បានវិលត្រឡប់ទៅហ្វឹកហាត់ជាមួយនឹង PSGវិញហើយ ជាមួយកីឡាករ ៣ នាក់ផ្សេងទៀតបន្ទាប់ពី ការដាក់ឲ្យនៅដាច់ដោយឡែកដោយសារ តែកូវីដ១៩។

គេជឿជាក់ដែរថាកីឡាករ ៣ នាក់ទៀតផ្សេងទៀត ដែលត្រុវបានដាក់ឲ្យនៅដាច់ដោយឡែកនោះមានដូចជា កីឡាករអាហ្សង់ទីន Angel Di Maria កីឡាករ Leandro Paredes និងអ្នកចាំទី Keylor Navas ។

គួរឲ្យដឹងដែរថាPSG បានអះអាងពី ករណីកូវីដ១៩ កាលពីពេលថ្មីៗនេះចំនួន៧ករណីផងដែរក្រៅតែពីករណីទាំង ៤ ខាងលើក្នុងនោះកីឡាករ Kylian Mbappe, Mauro Icardi និង Marquinhosគឺបន្តស្ថិតនៅក្នុងការដាក់ឲ្យដាច់ ដោយឡែកហើយមិនអាចចូលរួមប្រកួតក្នុងផ្ទះរបស់ PSG ទល់នឹង Marseille នៅថ្ងៃអាទិត្យ ឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top