តាមប្រភពព័ត៌មាន ដែលស៊ីអិនអិន ធ្លាប់បានចេញផ្សាយ ដោយនិយាយថា មានប្រធានាធីបតីអាមេរិក ដល់ទៅ១២នាក់ ដែលធ្លាប់មានទាសករ ប្រើប្រាស់ផ្ទាល់ខ្លួនហើយ៨នាក់ ក្នុងចំណោម ប្រធានាធិបតី ទាំងនោះបានចាប់ផ្តើមការងារ ទៅលើការកសាងអគារសេតវិមាន ដោយប្រើប្រាស់នូវកម្លាំង របស់ក្រុមទាសករទាំងនោះ។
ដោយយោង ទៅតាម របាយការណ៍ផ្ទាល់ខ្លួនឯង របស់សេតវិមាន ដែលបាននិយាយថា អគារសេតវិមាន ដែលត្រូវបានចាប់ផ្តើមធ្វើឡើង តំបូងដោយប្រើប្រាស់ពួកក្រុមទាសករ ស្ទើរតែទាំងអស់ ។ ពួកគេត្រូវបានគេបង្ខំ ឲ្យធ្វើការទាំងយប់ទាំងថ្ងៃ ក្នុងរយះពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍ហើយ បើទោះបីជាអាកាសធាតុក្តៅ ឬត្រជាក់យ៉ាងណាក្តី។
រហូតមកដល់ ឆ្នាំ១៨០០ នៅពេលដែលប្រធានាធិបតីមួយរូប របស់អាមេរិក ដែលមានឈ្មោះថា John Adam ដែលជាប្រធានាធិបតីតំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រដែលបានផ្លាស់ប្តូរ មករស់នៅក្នុងអគារសេតវិមាន ហើយលោកថែមទាំងបានប្រកាស ប្រឆាំងទៅលើវណ្ណទាសករផងដែរ ប៉ុន្តែបានតែត្រឹមអាណត្តិ របស់ខ្លួនប៉ុណ្ណោះ ដោយនៅអាណត្តិបន្ទាប់ទាសករ នៅតែបានគេប្រើប្រាស់ដូចពីមុនដដែល៕
ប្រែសម្រួល:ស៊ុនលី