បរទេស៖ រដ្ឋមន្រ្តីក្រសួងការ បរទេស របស់កោះតៃវ៉ាន់ លោក Joseph Wu កាលពីថ្ងៃពុធ បានជំរុញឱ្យសហគមន៍អន្តរជាតិ ឱ្យជួយការពារប្រទេសនិងតំបន់របស់លោក ប្រឆាំងនឹងចលនាចិនពង្រីកខ្លួន ដោយនិយាយថា រដ្ឋាភិបាលតៃប៉ិ បារម្ភខ្លាចរដ្ឋាភិបាលក្រុងប៉េកាំង សម្រេចចិត្តដោយការបង្ខិតបង្ខំ។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Joseph Wu បានប្រាប់ស្ថានីយទូរទស្សន៍បារាំង 24 TV ថា « កោះតៃវ៉ាន់» ស្ថិតនៅជួរមុខ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ពីការកាន់កាប់ដោយចិនកុម្មុយនិស្ត ហើយត្រូវការជំនួយពីប្រទេសដទៃទៀត។
លោកបន្តថា ប្រទេសចិនបាននិងកំពុងបង្កើន ការគំរាមកំហែង ផ្នែកយោធារបស់ខ្លួនប្រឆាំងនឹងកោះតៃវ៉ាន់នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានបង្កើនការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់ផងដែរ ។
លោកបន្តថា យន្តហោះយោធារបស់ចិន ជាង ៣០ គ្រឿង បានហោះឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាស របស់កោះតៃវ៉ាន់ ដោយរដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់រូបនេះ បានពណ៌នាថា នេះវាជាការគំរាមកំហែង ខ្លាំងណាស់៕ប្រែសម្រួលៈ ណៃ តុលា