អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple គ្រោងនឹងបន្ថែម កម្មវិធីស្វែងរកតន្ត្រី លើមជ្ឈមណ្ឌលបញ្ជា iPhone “iPhone Control Center” នៃប្រព័ន្ធប្រតិបត្តិការ iOS 14.2 មានភាពកាន់តែងាយស្រួល ក្នុងការកំណត់អត្តសញ្ញាណបទចម្រៀង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបញ្ចេញនូវបេតា នៃប្រព័ន្ធប្រតិបត្តិការ iOS 14.2 ដល់អ្នកអភិវឌ្ឍន៍ សម្រាប់ការសាកល្បង ដោយបង្ហាញ Shazam នឹងត្រូវបានបិទ ឬបើកនៅក្នុងមជ្ឈមណ្ឌលបញ្ជា។ កម្មវិធីនេះ អាចប្រើបាន សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ក្នុងរយៈពេលមួយ ប៉ុន្តែអ្នកប្រើត្រូវកោះហៅ Siriឲ្យប្រើវា ឬបើកកម្មវិធីដោយដៃ ហើយការជូនដំណឹង នឹងលេចឡើង សម្រាប់បទចម្រៀងដែលបានជ្រើសរើស។
នៅពេលបើកមុខងារ នឹងរកឃើញតន្ត្រីនៅតំបន់ជុំវិញ និងនៅពេល ដែលអ្នកប្រើកំពុងពាក់កាស។ ក្រុមហ៊ុន Apple បានទិញកម្មវិធី ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសកាលពី២ ឆ្នាំមុនដោយអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ចង្អុលស្មាតហ្វូនរបស់ពួកគេ នៅប្រភពអូឌីយ៉ូ ដើម្បីកំណត់អត្តសញ្ញាណ បទចម្រៀងដែលចាក់។
Apple មិនបានផ្តល់តម្លៃ សម្រាប់ការទិញនេះទេ ប៉ុន្តែរបាយការណ៍មុននេះនិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានចំណាយប្រាក់ប្រហែល ៤០០ លានដុល្លារ ពោលគឺទាបជាងតម្លៃចុងក្រោយ ១ ពាន់លានដុល្លារសម្រាប់ Shazam កាន់កាប់ជាឯកជន៕ ដោយ៖លី ភីលីព