ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់-កូរ៉េខាងជើង បន្ដកិច្ចសហប្រតិបត្ដិការ មីស៊ីលចម្ងាយឆ្ងាយ

សេអ៊ូល៖ មន្ដ្រីជាន់ខ្ពស់អាមេរិក ដែលមិនបញ្ចេញឈ្មោះ បានលើកឡើបថា ប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើងបានបន្តកិច្ចសហប្រតិបត្តិការមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងគម្រោងមួយ ដែលរួមមានការផ្ទេរផ្នែកសំខាន់ៗ។

មន្ត្រីរូបនេះមិន បានផ្តល់ភស្តុតាងលម្អិត ស្តីពីការងាររួមគ្នានោះទេ ប៉ុន្តែការកត់សម្គាល់នេះ បានពង្រឹងការរំពឹងទុក លើសកម្មភាពរីកសាយ អាវុធរបស់កូរ៉េខាងជើង ចំពេលមានវិបត្តិសេដ្ឋកិច្ច កើតចេញពីទណ្ឌកម្មអន្តរជាតិ។

មន្ត្រីនោះត្រូវបានគេដកស្រង់សំដី នៅក្នុងរបាយការណ៍ កាលពីថ្ងៃអាទិត្យថា “ អ៊ីរ៉ង់ និងកូរ៉េខាងជើង បានបន្តកិច្ចសហប្រតិបត្តិការ លើគម្រោងមីស៊ីល រយៈចម្ងាយឆ្ងាយរួម ទាំងការផ្ទេរផ្នែកសំខាន់ៗផងដែរ”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top