ប៉េកាំង ៖ ក្រុមហ៊ុនមេរបស់ចិន ByteDance បាននិយាយថា ក្រុមហ៊ុន TikTok Global គ្រោងនឹង ចុះបញ្ជីជាសាធារណៈ បន្ទាប់ពីការប្រកាស អំពីកិច្ចព្រមព្រៀងមួយ កាលពីចុងសប្តាហ៍ ដែលនឹងបញ្ជៀសការបិទ កម្មវិធីពេញនិយមនៅសហរដ្ឋអាមេរិក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
កិច្ចព្រមព្រៀងត្រូវបានយល់ព្រម ដោយប្រធានាធិបតីអាមេរិក Donald Trump មើលឃើញថា ក្រុមហ៊ុនយក្សSilicon Valley Oracle ក្លាយជាដៃគូទិន្នន័យ សម្រាប់វេទិកាចែករម្លែកវីដេអូ ខណៈក្រុមហ៊ុន Walmart ក្លាយជាដៃគូពាណិជ្ជកម្ម បង្កើតក្រុមហ៊ុន អាមេរិកថ្មីមួយ ដែលមានឈ្មោះថា TikTok Global ។
ByteDance បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ នៅលើបណ្តាញសង្គមថា TikTok Global គ្រោងនឹងចាប់ផ្តើមការផ្តល់ ហិរញ្ញប្បទានជា មុនមុន IPO បន្ទាប់ពីនោះវានឹងក្លាយ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលកាន់កាប់ដោយ ៨០ ភាគរយ របស់ByteDance ។ ក្រុមហ៊ុនបានបន្ថែមទៀតថា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន TikTok Global រួមមានស្ថាបនិក ក្រុមហ៊ុនByteDance លោក Zhang Yiming រួមជាមួយនាយកបច្ចុប្បន្ន និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុនWalmart។
TikTok Global ក៏នឹងដាក់ចេញនូវផែនការចុះបញ្ជី ដើម្បីពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចសាជីវកម្មរបស់ខ្លួន និងតម្លាភាពថែមទៀត ។ វាមិនបាននិយាយថា តើវាមានបំណងដើម្បីបង្កើន ឬកន្លែង ដែលវាគ្រោងនឹងចុះបញ្ជីនោះទេ។សារព័ត៌មាន Bloomberg បានរាយការណ៍ថា Bytedance កំពុងស្វែងរកទឹកប្រាក់ ៦០ ពាន់លានដុល្លារសម្រាប់ TikTok៕ដោយ៖លី ភីលីព