ព័ត៌មានអន្តរជាតិ

រូបភាពដ៏អស្ចារ្យ របស់ភពព្រហស្បតិ៍ បង្ហាញពីព្យុះដ៏ធំមួយ កំពុងបោកបក់ នៅភាគខាងជើង ដូចរឿងព្រេង និទាន ‘Great Red Spot’

អាមេរិក ៖ រូបភាពដ៏ស្រស់ស្អាត នៃភពព្រហស្បតិ៍ ដែលថត ដោយកែវយឹត របស់អង្គការអវកាស ណាសា បានផ្តិតរូបភាព នៃការបោកបក់របស់ព្យុះ ដ៏មហិមានៅអឌ្ឍគោលខាងជើង នៃភពផែនដីនេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អង្គការណាសានិយាយថា ព្យុះនេះគឺជាព្យុះភ្លឺរលោងពណ៌ស និងលាតសន្ធឹង ដែលមានល្បឿន ៥៦០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅចំណុចកណ្ដាលនៃភាគខាងជើង។ ព្យុះស្ថិតនៅតំបន់នេះគឺ ជារឿងធម្មតាទេ ប៉ុន្តែព្យុះនេះ ហាក់ដូចជាខុសគ្នា ព្រោះវាមានរចនាសម្ព័ន្ធកាន់តែច្រើនហើយអាច ត្រូវបានបង្កើតទៅជាលក្ខណៈអចិន្រ្តៃយ៍។
អង្គការណាសានិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ស្មាន ថា នេះអាចជាការចាប់ផ្តើម នៃអឌ្ឍគោលខាងជើងមានអាយុកាល យូរអង្វែងជាងនេះប្រហែលជា ដើម្បីប្រកួតប្រជែង ដូចរឿងព្រេងនិទាន ‘Great Red Spot’ គ្រប់គ្រងអឌ្ឍគោលខាងត្បូង។

ភពព្រហស្បតិ៍គឺជាភពដ៏ធំបំផុត លើប្រព័ន្ធព្រះអាទិត្យ ហើយវាត្រូវបានគេជឿជាក់ថា ការបង្កើតរបស់ឧស្ម័នយក្ស គឺមានសារសំខាន់ក្នុងការបង្កើត ផែនដី និងជីវិត។ រូបភាពថ្មីនេះត្រូវបានថតនៅពេល ភពព្រហស្បតិ៍ស្ថិតនៅចម្ងាយ៦៥៣លានគីឡូម៉ែត្រ ពីផែនដី ហើយក៏ចាប់បានភពព្រះចន្ទដ៏ត្រជាក់ របស់ភពផែនដីគឺ Europa ។

Europa គឺជាទីតាំងមួយដែលមានជោគជ័យបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យសម្រាប់ជីវិតមនុស្សក្រៅភព ព្រោះវាមានមហាសមុទ្ររាវនៅពីក្រោម សម្បកទឹកកករបស់វា ។ អង្គការណាសាបានស្នើគ្រោងការណ៍ម៉ាឌៀល ដើម្បីប្រើមនុស្សយន្តដើរ ដោយចំហាយទឹក ដើម្បីរុករកពិភពលោក និងស្វែងរកសញ្ញា នៃជីវិតអតិសុខុមប្រាណ៕
ដោយ៖លី ភីលីព

Most Popular

To Top