ព័ត៌មានអន្តរជាតិ

ណាសាព្រមាន ៖ អត្រានៃការបំភាយឧស្ម័នផ្ទះកញ្ចក់ នាពេលបច្ចុប្បន្នអាចបណ្តាល ឲ្យកម្រិតទឹកសមុទ្រកើនឡើង ដល់៣៨ស.មត្រឹមឆ្នាំ ២១០០

អាមេរិក ៖ តាមការសិក្សា របស់អង្គការណាសាព្រមានថា ប្រសិនបើការបំភាយឧស្ម័ន ផ្ទះកញ្ចក់នៅតែបន្តក្នុងល្បឿនបច្ចុប្បន្ននោះ ផ្ទាំងទឹកកកដ៏ធំនៃGreenland និងអង់តាក់ទិកនឹងបន្តរលាយ ហើយអាចបណ្តាលឲ្យកម្ពស់ទឹកសមុទ្រឡើង ដល់៣៨ស.មនៅចុងសតវត្សរ៍នេះ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

គម្រោងអន្តរជាតិមួយ ដែលមានអ្នកជំនាញជាង ៦០ នាក់បានគណនា ពីរបៀបមហន្តរាយផ្ទាំងទឹកកក Greenland និងអង់តាក់ទិកអាច ស្ថិតនៅលើមហាសមុទ្រពិភពលោក។ វាបានបង្ហាញថា ផ្ទាំងទឹកកកដ៏ធំ នៃGreenland អាចបន្ថែមដល់៨,៩ ស.ម ទៅនឹងកម្ពស់ទឹកសមុទ្រពិភពលោកត្រឹមឆ្នាំ ២១០០ ។

ទន្ទឹមនឹងនេះផ្ទាំងទឹកកកដ៏ធំ របស់អង់តាក់ទិកមានសក្តានុពលធ្វើឲ្យកម្ពស់ទឹកសមុទ្រ ឡើងដល់៣០ ស ។. មនៅចុងសតវត្សរ៍នេះ ។ មជ្ឈមណ្ឌលGoddard Space Flight របស់អង្គការណាសានៅរដ្ឋ Maryland បានដឹកនាំគម្រោង មានឈ្មោះថា គម្រោងផ្ទាំងទឹកកកគំរូ (ISMIP6) ។ការរកឃើញ នៃការសិក្សាគឺស្របទៅនឹងលទ្ធផល ដែលបានចុះផ្សាយនៅក្នុងក្រដាសសម្គាល់IPCC ។

ទិន្នន័យបានចុះផ្សាយ នៅក្នុងរបាយការណ៍នោះ បានរកឃើញថា Greenland នឹងរួមចំណែកពី៨ ដល់ ២៧ ស.ម ចំពោះការកើនឡើង នៃកម្ពស់ទឹកសមុទ្រទូទាំង ពិភពលោកចន្លោះពីឆ្នាំ ២០០០-២១០០ និងអង់តាក់ទិក អាចចូលរួមពី៣ ទៅ ២៨ ស. ម ៕ដោយ៖លី ភីលីព

Most Popular

To Top