បរទេស ៖ កោះតៃវ៉ាន់បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មានសិទ្ធិការពារខ្លួនឯង និងទប់ទល់ការវាយប្រហារនានា ស្របពេលមានការរុកគួន និងការគម្រាមកំហែងពីចិន ដែលកាលពីសប្ដាហ៍មុន បានបញ្ជូនយន្តហោះជាច្រើនគ្រឿង ហោះហើរឆ្លងបន្ទាត់កណ្ដាល របស់ច្រកសមុទ្រតៃវ៉ាន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ តៃវ៉ាន់បាននិយាយថា ខ្លួនបានផ្តល់និយមន័យយ៉ាងច្បាស់ នូវដំណើរការសម្រាប់ការឆ្លើយតប ដំបូងរបស់កោះតៃវ៉ាន់ ស្របពេលមានការរុកគួន និងការគម្រាមកំហែងកាន់តែខ្លាំង ពីនាវាចម្បាំង និងយន្តហោះរបស់សត្រូវ នៅក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនកម្តៅកាន់តែខ្លាំងឡើង នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ រវាងទីក្រុងតៃប៉ិនិង ទីក្រុងប៉េកាំង ដែលអះអាងកោះតៃវ៉ាន់កាន់លទ្ធិប្រជាធិបតេយ្យ មួយនេះថា ជាកម្មសិទ្ធិរបស់ខ្លួន ហើយចិនបានព្រមានថា ដណ្តើមយកដោយប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់៕
ប្រែសម្រួល៖ប៉ាង កុង