បរទេស៖ កងទ័ពសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា កងកម្លាំងយោធាសហរដ្ឋអាមេរិក នៅក្នុងសមយុទ្ធ Valiant Shield 2020 នៅមហាសមុទ្រប៉ាស៊ីហ្វិក មានរួមបញ្ចូល ទាំងការហាត់សមបាញ់មីស៊ីល Tomahawk ធ្វើឡើងដោយនាវា USS Antietam។
នាវាសមត្ថភាពមីស៊ីល ដែលជាផ្នែកមួយ នៃក្រុមវាយប្រហារដឹកនាំ ដោយនាវាផ្ទុកយន្តហោះ USS Ronald Reaganនោះ បានវាយប្រហារយ៉ាងជោគជ័យ ទៅលើគោលដៅលើគោក ស្ថិតនៅដែនដីគ្មានមនុស្សរស់នៅ ក្បែរតំបន់ឆ្នេរបស់កោះហ្គាម Farallon de Medinilla កាលពីថ្ងៃអាទិត្យ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា សមយុទ្ធនោះ បានបង្ហាញឲ្យឃើញ នូវសមត្ថភាពរបស់នាវា ក្នុងការតាមដានគោលដៅ និងដោះស្រាយការគម្រាមកំហែង ដើម្បីការពារសន្តិភាពនិងស្ថិរភាព នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕ ប្រែសម្រួល៖ប៉ាងកុង