សិង្ហបុរី ៖ អ្នកវិទ្យាសាស្រ្តនិយាយថា អគារលើភពព្រះអង្គារ នាពេលអនាគតអាចត្រូវបានផលិត ចេញពីសារធាតុ ដែលមានក្នុងស្រកាត្រី និងផ្សិត បន្ទាប់ពីអ្នកស្រាវជ្រាវ បានលាយវាជាមួយដីម៉ាទីន ដើម្បីបង្កើតជាសម្ភារៈអគារថ្មី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
Chitin គឺជាប៉ូលីម័រសរីរាង្គដ៏ល្បីបំផុតមួយ នៅលើផែនដី ហើយនៅពេលលាយជាមួយដីម៉ាទីនវាអា ចបង្កើតជាវត្ថុធាតុដើមរឹងមាំគ្រប់គ្រាន់ សម្រាប់សាងសង់ឧបករណ៍ និងអគារ ។ វត្ថុធាតុ Polymer សរីរាង្គអាចមានប្រភពនៅលើភពព្រះអង្គារ ពីការបម្លែងជីវសាស្រ្ត នៃកាកសំណល់សរីរាង្គ ដោយសត្វល្អិត ឬផ្សិតអាចត្រូវ បានដាំដុះនៅតាមកសិដ្ឋាន។
នៅក្នុងការសាកល្បងបឋម នៃវត្ថុធាតុដើម អ្នកជំនាញបានសាងសង់លេណដ្ឋាន និងគំរូខ្នាតតូចនៃជម្រកម៉ាទីន ជាមួយនឹងភាពធន់ នៃប្លាស្ទិច។ Chitin អាចជួយអង្គការណាសា និងក្រុមហ៊ុនឯកជនដូចជា ក្រុមហ៊ុន SpaceXរបស់លោក Elon Musk គ្រោងបង្កើតអាណានិគមមនុស្ស នៅលើភពព្រះអង្គារ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។
អ្នកនិពន្ធការសិក្សា លោកបណ្ឌិត Javier Fernandez នៅសកលវិទ្យាល័យ បច្ចេកវិទ្យា និងរចនាសិង្ហបុរីបាននិយាយថា ការផលិត និងវត្ថុធាតុដើមប្រកបដោយ និរន្តរភាពមិនមែនជាបច្ចេកវិទ្យា ជំនួសសម្រាប់ប៉ូលីមែរសំយោគទេ ប៉ុន្តែជាបច្ចេកវិទ្យាដែលអាច កំណត់នូវគំរូថ្មីក្នុងការផលិត ៕ដោយ៖លី ភីលីព