ព័ត៌មានអន្តរជាតិ

ចិន​ចោទអាមេរិក​ថា​ ប្រើ​យន្តហោះ​ចារកម្ម​ បន្លំធ្វើជាយន្តហោះស៊ីវិល​ ដើម្បី​ស៊ើបការណ៍

យ៉ាង​តិច​១​ឆ្នាំ​ ១០០​ដង​ អាមេរិក​តែង​ប្រើ​យន្តហោះ​ចារកម្ម​ បន្លំ​ធ្វើ​ជា​យន្តហោះ​ស៊ីវិល​ដើម្បី​ស៊ើប​ការ​លើ​ប្រទេស​ចិន។​ នេះ​បើ​តាម​ការ​អះអាង​ របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

ចិន​បាន​ព្រមាន​ថា ​ទង្វើ​របស់​អាមេរិក​​ ដោយ​ប្រើ​កូដ​រលក​សញ្ញា​ក្លែងក្លាយ​ លើ​យន្តហោះ​ចារកម្ម​របស់​ខ្លួន​ នឹង​គម្រាម​កំហែង ​ដល់​យន្តហោះ​ស៊ីវិល​មែន​ទែន​ ឲ្យ​មាន​គ្រោះថ្នាក់ ​នៅ​ថ្ងៃ​ណា​មួយ​។​ មិន​តែ​បុណ្ណោះ​ វា​នឹង​បង្ក​អសន្តិសុខ​យ៉ាង​ធ្ងន់ធ្ងរ​ និង​ជា​ការ​បំពាន​អធិបតេយ្យ​ភាព​របស់​ចិន។​ ​

​ជាច្រើនលើកច្រើនសា ក្នុងរយៈពេលចុងក្រោយ​ អ្នកសង្កេតការណ៍​​ចិន​កត់សម្គាល់ឃើញ​ថា​យន្តហោះ​ស៊ើបការណ៍​អាមេរិក​ បាន​បាត់ដាននៅពាក់កណ្តាល ជើងហោះហើរ​នៅក្នុងរ៉ាដា​ជើងហោះហើរ​អន្តរជាតិ ដោយ​សារ​ការ​បន្លំ​កូដ​ ធ្វើ​ជា​យន្តហោះ​ស៊ីវិល​៕ ប្រភព៖ sabay

Most Popular

To Top