ព័ត៌មានអន្តរជាតិ

ឥណ្ឌាគ្រោង នឹងទិញយន្តហោះ គ្មានមនុស្សចំនួន ៣០ គ្រឿងពីអាមេរិក ក្នុងតម្លៃប្រមាណ ៣ ពាន់លានដុល្លារ ហើយនឹងប្រើវានៅតំបន់ព្រំដែន ជាមួយប្រទេសចិន

បរទេស៖ ប្រទេសឥណ្ឌាគ្រោង នឹងទិញយន្តហោះដ្រូន គ្មានមនុស្សបើកធុន General Atomics MQ-9A ចំនួន ៣០ គ្រឿងពីសហរដ្ឋអាមេរិកក្នុងតម្លៃប្រមាណ ៣ ពាន់លានដុល្លារ ហើយប្រើវានៅតំបន់ព្រំដែន ជាមួយប្រទេសចិន ក៏ដូចជាផ្លូវទឹកយុទ្ធសាស្ត្រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងទទួលបាន “ ការទទួលយកនូវភាពចាំបាច់” នៅក្នុងការប្រជុំក្រុមប្រឹក្សា លទ្ធកម្មការពារជាតិ ដែលនឹងដឹកនាំដោយ លោករដ្ឋមន្រ្តី Rajnath Singh ។ ទោះបីនីតិវិធីនេះ គ្រាន់តែជាជំហានដំបូង ក្នុងការផ្គត់ផ្គង់អាវុធក៏ដោយ ក៏កិច្ចព្រមព្រៀង ស្ថិតនៅក្នុងការពិភាក្សា ក្នុងរយៈពេលបីឆ្នាំកន្លងមក នឹងត្រូវបានដំណើរ ការយ៉ាងឆាប់រហ័ស។

សូមជម្រាបថា យន្តហោះគ្មានមនុស្សបើកចំនួន ៦ គ្រឿងនឹងត្រូវបានទិញភ្លាមៗនិងបញ្ជូនក្នុងរយៈពេលពីរបីខែទៀត ខណៈដែលយានអវកាសគ្មានមនុស្សបើកចំនួន ២៤ គ្រឿងទៀតនឹងត្រូវទិញ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top