ព័ត៌មានអន្តរជាតិ

ចិន និងឥណ្ឌា ឯកភាពគ្នា នឹងបញ្ឈប់បញ្ជូនយោធា ទៅកាន់តំបន់ព្រំដែន

ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា បណ្តាមេបញ្ជាការយោធា មកពីប្រទេសឥណ្ឌា និងចិន បានឯកភាពគ្នានឹង “បញ្ឈប់បញ្ជូនយោធា” ទៅកាន់តំបន់ជម្លោះរបស់ពួកគេ នៅព្រំដែនភ្នំហិម៉ាល័យ បន្ទាប់ពីមានការជួបចចារគ្នា កម្រិតខ្ពស់ រវាងយោធា នុយក្លេអ៊ែរប្រទេសជិតខាង ។ រដ្ឋាភិបាលក្រុងញ៉ូដេលី បានឲ្យដឹងកាលពីយប់ថ្ងៃអង្គារ ។

ទំនាក់ទំនង រវាងប្រទេសយក្សនៅអាស៊ី មានភាពមិនចុះសម្រុងនឹងគ្នា ក្រោយពីមានការប៉ះទង្គិចគ្នានៅតំបន់ Ladakh ដែលនៅជិតព្រំដែន កាលពីថ្ងៃទី១៥ ខែមិថុនា ជាមួយគ្នានេះដែរ យោធាឥណ្ឌា ចំនួន២០នាក់បានត្រូវសម្លាប់ ។

គេបានដឹងថា ក្រុមមេបញ្ជាការយោធា បានជួបចចារគ្នាប៉ុន្មានលើកមកហើយ ដើម្បីបញ្ឈប់ភាពតានតឹងដាក់គ្នា បន្ទាប់ពីមានឧប្បត្តិហេតុកើតឡើង កាលពីខែមិថុនានោះ ហើយគិតត្រឹមថ្ងៃចន្ទ ជាលើកទី៦ ហើយនៃការជួបចចារគ្នា ។ កាលពីយូរមកហើយ ភាពរីកចម្រើន នៃការចចារគ្នាមានលទ្ធផល បន្តិចបន្តួចប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top