ព័ត៌មានអន្តរជាតិ

លោកនាយករដ្ឋមន្រ្តី Suga ជួបពិភាក្សា ជាមួយប្រធាន IOC និងលោកស្រី Koike អំពីកីឡាអូឡាំពិក

តូក្យូ ៖ ក្រសួងការបរទេសបាននិយាយថា លោកនាយករដ្ឋមន្រ្តី Yoshihide Suga និងប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិលោក Thomas Bach បានឯកភាពធ្វើការរួមគ្នា ដើម្បីឲ្យកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលត្រូវបានរៀបចំឡើងវិញ នៅឆ្នាំក្រោយទទួលបានជោគជ័យ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Suga ជាអ្នកស្នងតំណែងលោកស៊ីនហ្សូ អាបេ ក្លាយជាមេដឹកនាំថ្មីដំបូងគេ របស់ប្រទេសជប៉ុនក្នុងរយៈពេលជិត៨ ឆ្នាំនោះក៏បានជួបជាមួយអភិបាល តូក្យូលោកស្រី Yuriko Koike ជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែង ដោយអ្នកទាំង២ បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ របស់ពួកគេលើការរៀបចំត្រៀម សម្រាប់ការប្រកួតកីឡា និងការឆ្លើយតបចំពោះមេរោគCOVID-19 ។

លោក Koike បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា យើងចែករម្លែកទស្សនៈកិច្ច សហប្រតិបត្តិការ រវាងរដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលក្រុងនឹងរួមចំណែក ដល់ផលប្រយោជន៍ជាតិ ។ ចំណែកលោក Bach និងលោក Suga បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការធ្វើឲ្យកីឡាអូឡាំពិក ទីក្រុងតូក្យូត្រូវបានពន្យារ ពេលនៅរដូវក្តៅក្រោយ ដោយសារតែការរីករាលដាលមេរោគCOVID-19 វាយប្រហារពិភពលោក និងគិតពីសុវត្ថិភាពសម្រាប់ទាំងអត្តពលិក និងអ្នកទស្សនា ។

គណៈកម្មាធិការ IOC និងគណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអូឡាំពិក បានយល់ព្រមធ្វើឲ្យ សាមញ្ញដល់កីឡាអូឡាំពិក ដើម្បីកាត់បន្ថយថ្លៃដើម នៃការពន្យារពេល។ ពួកគេមានគោលបំណង ដើម្បីឈានដល់ការព្រមព្រៀងមួយ នៅខែនេះលើប្រធាន បទជាក់លាក់ត្រូវកាត់ បន្ថយរួមមានចំនួនមនុស្ស ដែលពាក់ព័ន្ធព្រឹត្តិការណ៍និងពិធីផ្សេងៗ ។
ក្រសួងបាននិយាយថា ក្នុងអំឡុងពេល នៃការហៅទូរស័ព្ទប្រមាណ ១៥ នាទីលោក Bach បានអបអរសាទរលោក Suga ចំពោះការឡើង កាន់តំណែង ហើយបានប្រាប់លោកថា ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលនាំមកនូវក្តីសង្ឃឹម ដល់ប្រជាជនជប៉ុន៕ដោយ៖លី ភីលីព

Most Popular

To Top