SEATTLE ៖ ក្រុមហ៊ុន Amazon.com Inc ជាក្រុមហ៊ុនលក់រាយតាមអ៊ីនធើណេតធំ ជាងគេបំផុតនៅលើពិភពលោក បានប្រកាស បើកដំណើរការកម្មវិធី Climate-Friendly ដើម្បីជួយអតិថិជនទិញ ផលិតផល ដែលមាននិរន្តរភាព ជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងមានអព្យាក្រឹត កាបូនសុទ្ធនៅឆ្នាំ ២០៤០ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុន Amazon បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា អតិថិជននឹងឃើញផលិតផលជាង២៥,០០០រួមមាន គ្រឿងទេស គ្រួសារ ម៉ូដ សម្ផស្ស និងគ្រឿងអេឡិច ត្រូនិកផ្ទាល់ខ្លួនដែល មានផ្លាក ‘Climate Pledge Friendly’ ។ លោក Jeff Bezos នាយកប្រតិបត្តិ បានមានប្រសាសន៍ថា ជាមួយនឹងកម្មវិធីវិញ្ញាបនប័ត្រ ខាងក្រៅចំនួន១៨ និងការបង្រួមដោយវិញ្ញាបនប័ត្រ រចនារបស់យើងកំពុងលើកទឹកចិត្ត ដល់ដៃគូលក់ ដើម្បីបង្កើតផលិតផលប្រកបដោយនិរន្តរភាព ជួយការពារភពផែនដី សម្រាប់មនុស្សជំនាន់ក្រោយ ។
ក្រុមហ៊ុនAmazonចែកចាយទំនិញ ប្រហែល១០កោដិដុល្លារ ក្នុងមួយឆ្នាំហើយមានទីតាំងដឹកជញ្ជូន និងមជ្ឈមណ្ឌលទិន្នន័យយ៉ាងច្រើនបានប្រឈមនឹងការតវ៉ាពីសកម្មជនបរិស្ថាន និងស្ថិតក្រោមសម្ពាធ ពីនិយោជិក របស់ខ្លួនឲ្យចាត់វិធានការលើការ ប្រែប្រួលអាកាសធាតុ។
ក្រុមហ៊ុនបាននិយាយ កាលពីខែមិថុនាថា ខ្លួននឹងចាប់ផ្តើមមូលនិធិធានា អាកាសធាតុជាមូលនិធិមូលធនវិនិយោគ ២ ពាន់លានដុល្លារ ដែលនឹងវិនិយោគនៅក្នុងក្រុមហ៊ុននានា នៅទូទាំងឧស្សាហកម្ម ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព៕
ដោយ៖លី ភីលីព