ព័ត៌មានអន្តរជាតិ

Elon Musk ៖ ក្រុមហ៊ុន Tesla ទិញសិទ្ធិតំបន់ដីរ៉ែលីចូម ១០,០០០ហិកតា នៅ Nevada ដើម្បីកាត់បន្ថយ ការចំណាយ៣៣ភាគរយ

អាមេរិក៖ ក្នុងឱកាសបង្ហាញ Battery Day របស់ក្រុមហ៊ុន Tesla នាយកប្រតិបត្តិ លោក Elon Musk បានបង្ហាញថា ក្រុមហ៊ុនរបស់លោកបានចូលប្រឡូក ក្នុងអាជីវកម្មរ៉ែដោយទិញសិទ្ធិ ក្នុងការដាក់រ៉ែដីឥដ្ឋលីចូមចំនួន Tesla Battery Day នៅតំបន់វាលខ្សាច់ Nevada ប៉ុន្តែក្រុមអ្នករិះគន់និយាយថា វានឹងចំណាយពេល៣ទៅ៤ឆ្នាំ ដើម្បីមើលការផលិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

នៅក្នុងព្រឹត្តិការណ៍ដដែលនោះ លោក Drew Baglino អនុប្រធានវិស្វកម្មជាន់ខ្ពស់ របស់ក្រុមហ៊ុន Tesla បានចែករម្លែកថា ក្រុមហ៊ុនផលិតរថយន្តនេះ នឹងសាងសង់រោងចក្រផលិតអេឡិចត្រួត និងរោងចក្របម្លែងលីចូម វានឹងកាត់បន្ថយថ្លៃដើមផលិតកម្ម និងធនធានដែលត្រូវការ ដើម្បីយកវត្ថុធាតុដើមជាមួយគ្នា។ វានឹងធ្វើមូលដ្ឋានីយកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មអេឡិចត្រួតរបស់យើង អាចកាត់បន្ថយចម្ងាយផ្លូវ ដែលធ្វើដំណើរ ដោយវត្ថុធាតុដើមទាំងអស់ បញ្ចប់នៅក្នុងអេឡិចត្រួត ចំនួន ៨០ ភាគរយ ដែលជាតម្លៃដ៏ធំសម្រាប់ចំណាយ។

វាមិនច្បាស់ទេថា តើរោងចក្រនេះ នឹងស្ថិតនៅកន្លែងណា ប៉ុន្តែប្រសិនបើគោលដៅ គឺដើម្បីពង្រីកផលិតកម្មវាទំនងជា ស្ថិតនៅជិតកន្លែង Nevada ។ ការរិះគន់មិនមានសុទិដ្ឋិនិយមទេ ក្រុមហ៊ុន Tesla មានសមត្ថភាព ក្នុងការបញ្ចប់ដំណើរការ នៃការអនុញ្ញាតឲ្យមានរយៈពេលយូរ នៅពេលណាមួយ ឬរកវិធីដើម្បីទទួលបានបរិមាណទឹកដ៏ច្រើន ត្រូវការសម្រាប់ការចម្រាញ់ នៅវាលខ្សាច់៕ ដោយ៖លី ភីលីព

Most Popular

To Top