ព័ត៌មានអន្តរជាតិ

លោកស្រី Koike ៖ លោក Bachប្រធាន IOC ជួបពិភាក្សាជា មួយអ្នករៀបចំអូឡាំពិក ទីក្រុងតូក្យូរឿង វ៉ាក់សាំង COVID-១៩

តូក្យូ ៖ លោក Thomas Bach ប្រធាន IOC បានថ្លែងសុន្ទរកថា ទៅកាន់មន្រ្តីរដ្ឋាភិបាលជប៉ុន និងអ្នករៀបចំក្នុងស្រុក ដែលរួមមានការផ្តល់ យោបល់ថា វ៉ាក់សាំង COVID-១៩ ចំនួនរាប់រយលានដូស នឹងអាចប្រើបានមុនពេលការពន្យារពេល អូឡាំពិកត្រូវបាន បើកនៅខែកក្កដាយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

លោក Bach បាននិយាយពីប្រទេសស្វ៊ីស ក្នុងការប្រមូលផ្តុំមន្រ្តីតាមអ៊ីនធើណេត រួមមានលោកស្រីអភិបាលតូក្យូ Yuriko Koike និងលោកYoshiro Mori ប្រធានគណៈកម្មាធិការរៀបចំ ទីក្រុងតូក្យូឆ្នាំ ២០២០ នៅប្រទេស ជប៉ុន ក្នុងអំឡុងពេល នៃការប្រជុំដំបូងរយៈពេល ២ ថ្ងៃផ្តោតលើវិធីដើម្បី កាត់បន្ថយព្រឹត្តិការណ៍អូឡាំពិក ដែលពន្យាពេល ។

លោក Bach បានចង្អុលបង្ហាញថា ព្រឹត្តិការណ៍កីឡាសំខាន់ៗដូចជា Tour de France ត្រូវបានរៀបចំឡើង ដោយមានអ្នកគាំទ្រមានកំណត់ និងគ្មានវ៉ាក់សាំង។ ប៉ុន្តែលោកបាននិយាយថា វ៉ាក់សាំងអាចត្រៀមរួចរាល់ សម្រាប់ទីក្រុងតូក្យូ ទោះបីជាលោកបានផ្តល់ព័ត៌មាន តិចតួចក៏ដោយ ។
យើងមានព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំង អំពីការអភិវឌ្ឍវ៉ាក់សាំង ហើយមិនត្រឹមតែ វ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលវ៉ាក់សាំងផងដែរ ។
លោក Bach បានបន្ថែមទៀតថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ កំពុងទាក់ទង ជាមួយអង្គការ សុខភាពពិភពលោក អ្នកជំនាញ និងក្រុមហ៊ុនឱសថ ដែលមិនបញ្ចេញឈ្មោះបាននិយាយថា ពួកគេមានឯកភាព ក្នុងការនិយាយថា វ៉ាក់សាំងនឹងមាននៅដើម ឆ្នាំក្រោយ ។
លោក Bach បានថ្លែងថា ៖ នៅ២ខែដំបូងនៃឆ្នាំក្រោយយើងនឹងមាន វ៉ាក់សាំងផ្សេងៗគ្នា។ វានឹងមានផ្តល់ជូនក្នុងកម្រិតដ៏ច្រើនសន្ធឹកសន្ធាប់ ។ នេះអាចមានចំនួនរាប់រយលាន ដូស ដែលអាចប្រើបានរួចហើយនៅឆមាសទីមួយ នៃឆ្នាំក្រោយ ៕ដោយ៖លី ភីលីព

Most Popular

To Top