បរទេស៖ សារព័ត៌មានក្នុងស្រុករបស់រុស្ស៊ី Moscow Times បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ប្រជាជនដែលទទួលបាន វ៉ាក់សាំង ការពារមេរោគកូវីដ១៩ នៅក្នុងការសាកល្បងព្យាបាល ដ៏ធំមួយនៅទីក្រុងមូស្គូ កាលពីដើមខែកញ្ញា គឺពុំមានផលប៉ះពាល់អ្វីនោះទេ។
យោងតាមសារព័ត៌មាន CGTV ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា វ៉ាក់សាំងនេះមានឈ្មោះថា Ad5-nCoV ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន CanSino Biologics ក្នុងសម្ព័ន្ធភាពជាមួយក្រុមស្រាវជ្រាវ របស់យោធាចិន។
ប្រទេសរុស្ស៊ីបានអនុម័តការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី ៣ កាលពីខែមុន ហើយក្រុមហ៊ុនឱសថរុស្ស៊ី Petrovax បានធ្វើការជាមួយក្រុមហ៊ុន CanSino ដើម្បីធ្វើការសាកល្បង។ Petrovax បាននិយាយថាខ្លួនបានទទួលពាក្យសុំចំនួនជាង ៣ ០០០ ក្នុងការចាក់វ៉ាក់សាំងនេះ។
លោក Petrovax បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “នៅពេលនេះអ្នកស្ម័គ្រចិត្តកំពុងធ្វើបានល្អ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានបង្ហាញពីផលប៉ះពាល់អ្វីនោះទេ” ។
ក្រុមអ្នកសិក្សាបាននិយាយថា អ្នកចូលរួមក្នុងការសិក្សាដែលបានទទួលការចាក់វ៉ាក់សាំងត្រូវបានគេរំពឹងថា នឹងបង្កើតអង្គបដិប្រាណនិងការឆ្លើយតបប្រព័ន្ធភាពស៊ាំរបស់កោសិកាទៅនឹងមេរោគកូវីដ១៩៕
ប្រែសម្រួលៈ ណៃ តុលា