ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance បានដាក់ពាក្យសុំទៅអាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ថា តើក្រុមហ៊ុននេះស្ថិត នៅក្រោមបញ្ជីនាំចេញ បច្ចេកវិទ្យាដែលទើបកែថ្មីរបស់ចិន ឬយ៉ាងណា ដោយអ្នកជំនាញជឿជាក់ថា នឹងផ្តល់ឲ្យទីក្រុងប៉េកាំង នូវមធ្យោបាយធ្វើត្រឹមត្រូវ ដើម្បីការពារសិទ្ធិស្របច្បាប់ របស់ក្រុមហ៊ុន និងការពារសន្តិសុខជាតិ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
ByteDance បាននិយាយនៅលើគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួនថា ឪពុកម្តាយ របស់កម្មវិធីវីដេអូខ្លី ពេញនិយម TikTok បានដាក់ពាក្យសុំទៅការិយាល័យ ពាណិជ្ជកម្មទីក្រុងប៉េកាំង ហើយវារង់ចាំការសម្រេច ពីការិយាល័យនេះ។ ពាក្យស្នើសុំត្រូវបានផ្អែកលើបទប្បញ្ញត្តិ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការគ្រប់គ្រងការនាំចូល និងនាំចេញបច្ចេកវិទ្យាក៏ដូចជាកាតាឡុក នៃបច្ចេកវិទ្យាត្រូវបានហាមឃាត់ ឬដាក់កម្រិតក្នុងការនាំចេញ ។
ក្រុមហ៊ុនបានធ្វើការអាប់ដេត កាល ខែសីហា ដែលជាការចេញផ្សាយចុងក្រោយ នៃកាតាឡុករួមបញ្ចូលការរឹតត្បិតថ្មី លើបច្ចេកវិទ្យាទាក់ទងនឹងបញ្ញាសិប្បនិម្មិតរួម ទាំងសេវាកម្មដែលគាំទ្រ ដោយក្បួនដោះស្រាយ ដូចជា TikTok ។
នៅក្នុងសន្និសីទសារព័ត៌មាន នាពេលក្រោយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក Gao Feng បានបញ្ជាក់ថា ការិយាល័យនេះបានទទួលពាក្យសុំការ អនុញ្ញាតការនាំចេញបច្ចេកវិទ្យាពី ByteDance ។ លោក Gao បន្ថែមថា សកម្មភាពតាមដាននឹងត្រូវធ្វើឡើងស្របតាមវិធាន និងនីតិវិធីពាក់ព័ន្ធហើយបញ្ហា នឹងត្រូវដោះស្រាយដោយផ្អែកលើច្បាប់ និងបទបញ្ញត្តិ៕ដោយ៖លី ភីលីព