កាណាដា ៖ អ្នកវិទ្យាសាស្ត្រអះអាងថា ការផុតពូជដ៏ធំ ដែលបណ្តាលមកពីការ ផ្ទុះភ្នំភ្លើងកាលពី ២៣៣ លានឆ្នាំមុនបង្កឲ្យសត្វ ដាយណូស័រ ដណ្តើមគ្នាកាន់កាប់ពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញភស្ដុតាងមួយ ដែលត្រូវគេហៅថា Carnial Pluvial Episode ដោយសារស្នាមគីមី ដែលជាប់នៅលើសំណាកថ្ម និងហ្វូស៊ីល។ ការផុតពូជដ៏ធំនេះត្រូវបានបង្កឡើង ដោយការផ្ទុះភ្នំភ្លើងនៅប្រទេសកាណាដា សម័យទំនើប ដែលបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នាំឲ្យមានការប្រែប្រួល អាកាសធាតុយ៉ាងឆាប់រហ័ស។
ព្រឹត្តិការណ៍នេះគឺ ជាការផុតពូជដ៏ធំបំផុតទី ៦ត្រូវបានរកឃើញ និងធ្វើឲ្យសត្វដាយណូស័រ ទើបនឹងលេចចេញមក ដើម្បីបំពេញនូវបរិដ្ឋាន ដែលទំនេរ និងកាន់កាប់លើពិភពលោក។ ក្រុមអ្នកស្រាវជ្រាវ ១៧ នាក់បានធ្វើការស្រាវជ្រាវមួយផ្នែក នៃវិទ្យាសាស្ត្រជឿនលឿន ដែលរៀបរាប់លម្អិតអំពីការ ផ្ទុះឡើងពីខេត្ដ Wrangellia ប្រទេសកាណាដា ។
ការសិក្សានេះ ដឹកនាំដោយលោកJacopo Dal Corso មកពីសាកលវិទ្យាល័យភូមិសាស្ត្រវិទ្យាសាស្ត្រចិននៅវ៉ូហាន និង លោក Mike Benton មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រផែនដី នៃសាកលវិទ្យាល័យBristol ។ សាស្រ្តាចារ្យ Dal Corso បាននិយាយថា រហូតមកដល់ពេលនេះអ្នកជំនាញ បានកំណត់អត្តសញ្ញាណនៃការផុតពូជដ៏ធំទី៥កាល ពី៥០០ លានឆ្នាំនៃប្រវត្តិនៃជីវិត។ ពួកវានីមួយៗមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើការវិវត្តនៃផែនដី និងជីវិត ៕ដោយ៖លី ភីលីព