តូក្យូ៖វិនិយោគិនកំពូលរបស់ក្រុមហ៊ុន Toshiba Corp បានអំពាវនាវឲ្យមានការស៊ើបអង្កេត លើការប្រជុំដែលមានលក្ខណៈស្មុគស្មាញនា ខែកក្កដា ដោយបាននិយាយថា ម្ចាស់ភាគហ៊ុនមួយចំនួនត្រូវបានគេដកហូតការបោះឆ្នោត លិខិតមួយផ្ញើទៅក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជប៉ុន ត្រូវបានមើលឃើញយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
អ្វីដែលបានចាប់ផ្តើមជាបញ្ហានៅក្រុមហ៊ុន Toshiba បានក្លាយជារឿងអាស្រូវធំមួយសម្រាប់ក្រុមហ៊ុនសាជីវកម្មជប៉ុន ដោយធនាគារបានជួលឲ្យរាប់សន្លឹកឆ្នោត គឺធនាគារ Sumitomo Mitsui Trust Bank និង Mizuho Trust បង្ហាញពីព័ត៌មានលម្អិតនៃការរាប់កំហុស នៅក្រុមហ៊ុនច្រើនជាង ១,៣០០ ។
ក្រុមហ៊ុន Effissimo Capital Management នៅប្រទេសសិង្ហបុរីដែលកាន់កាប់ភាគហ៊ុនប្រហែល ១០ ភាគរយនៃក្រុមហ៊ុន Toshiba គឺជាវិនិយោគិនចុងក្រោយបង្អស់បានចូលរួមក្នុងការប្រជុំតវ៉ា ដែលបានទាក់ទាញចំណាប់អារម្មណ៍ទៅលើកង្វល់ទាក់ទង នឹងអភិបាលកិច្ច និងការប្រព្រឹត្តរបស់ម្ចាស់ភាគហ៊ុនបរទេស។ លោក Effissimo និង Toshiba ទាំងពីរបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ កាលពីថ្ងៃព្រហស្បតិ៍។
លិខិតរបស់ Effissimo ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Toshiba ក្នុងខែនេះបាននិយាយថា ទម្រង់បោះឆ្នោតតាមប្រៃសណីយជាង ១០០០ សម្រាប់ការប្រជុំនៅថ្ងៃទី ៣១ ខែកក្កដាត្រូវបានគេរាប់បញ្ចូល។ មូលនិធិ នៅប្រទេសសិង្ហបុរីមួយទៀតគឺដៃគូវិនិយោគ 3D បានអំពាវនាវឲ្យមានការស៊ើបអង្កេតមួយដោយនិយាយថា ការបោះឆ្នោតរបស់ខ្លួនមិនត្រូវបានគេទទួលស្គាល់ ពេញលេញទេ។
លោក Effissimo បាននិយាយនៅក្នុងលិខិតរបស់ខ្លួន ដែលត្រូវបានចុះថ្ងៃទី ២៣ ខែកញ្ញាថាក្រុមប្រឹក្សាភិបាលរបស់ Toshiba គួរតែបង្កើតគណៈកម្មាធិការដែលបង្កើតឡើងដោយសមាជិកឯករាជ្យទាំងស្រុង ដើម្បីស៊ើបអង្កេតថា តើការប្រជុំខែកក្កដាត្រូវបានប្រព្រឹត្តទៅដោយយុត្តិធម៌ឬអត់៕ ដោយ៖លី ភីលីព