បរទេស៖ មេដឹកនាំពិភពលោក នៅថ្ងៃសុក្រនេះ បានធ្វើការអំពាវនាវមួយ សុំឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ខណៈដែលពិភពលោក កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ក្នុងការស្វែងរកការអភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាព។
លោកប្រធានាធិបតី Mokgweetsi Masisi នៃប្រទេស Botswana ថ្លែងនៅក្នុងកិច្ចពិភាក្សា នៃសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាត អង្គការសហប្រជាជាតិបានមានប្រសាសថា ខណៈដែលកូវីដ១៩ កំពុងរាតត្បាតចំពេលដែលពិភពលោក មិនបានរៀបចំខ្លួនបានល្អនោះ មានន័យថា ការផ្លាស់ប្តូរអាកាសធាតុ គឺជារឿងមួយផ្សេង ដែលយើងបានដឹងច្បាស់ ហើយអាចបន្ធូរបន្ថយ ប្រឆាំងនឹងផលវិបាកវាទុកជាមុនបាន ។
លោកបានប្រាប់ បណ្តាមេដឹកនាំពិភពលោកថា យើងបានប្រកាសប្រាប់គ្រប់គ្នា ជាយូរមកហើយ ពីការផ្លាស់ប្តូរអាកាសធាតុ ដែលជាការគំរាមកំហែងដ៏យូរអង្វែង ហើយយើងក៏តែងតែបានប្តេជ្ញាចិត្ត ក្នុងការទប់ស្តាត់ ទៅនឹងការបំផ្លិចបំផ្លាញ យ៉ាងឆាប់រហ័សមួយនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី