សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរឹតបន្តឹងជំហរត្រៀមខ្លួនជាស្រេច សម្រាប់យោធា ដើម្បីបង្កើនការឃ្លាំមើលចលនាយោធា របស់កូរ៉េខាងជើង ជាពិសេស នៅជិតព្រំដែនសមុទ្រដ៏តានតឹង បន្ទាប់ពីការសម្លាប់ជនជាតិកូរ៉េខាងត្បួង ដ៏សាហាវមួយរូប របស់ប្រទេសនេះ។
កាលពីថ្ងៃអង្គារកងទ័ពកូរ៉េខាងជើង បានបាញ់មន្ត្រីជលផល ដែលកំពុងចុះចត នៅក្នុងដែនទឹករបស់ខ្លួន ហើយបានដុតសាកសព របស់ជនរងគ្រោះចោលទៀតផង។ លោកបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈដែលលោកកំពុងបំពេញភារកិច្ច នៅក្បែរកោះយ៉ុនប៉ូយុង នៅព្រំដែនសមុទ្រលឿង។
អ្នកនាំពាក្យរបស់ក្រសួង លោកវរសេនីយ៍ឯក មូនហុង – ស៊ីក បានប្រាប់អ្នកយកព័ត៌មានថា“ យោធារបស់យើង បានចេញសេចក្តីណែនាំ កាលពីថ្ងៃព្រហស្បតិ៍ ដែលអំពាវនាវ ឱ្យពង្រឹងជំហរត្រៀមខ្លួន ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន”៕ ដោយ៖ ឈូក បូរ៉ា