វ៉ាទីកង់ ស៊ីធី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា សម្តេចសង្ឃប៉ាប បានថ្លែងប្រាប់ដល់អង្គការ សហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រថា អ្នកក្រ និងសមាជិកភាព ក្នុងសង្គមដែលខ្សត់ខ្សោយ គួរតែទទួលបានការព្យាបាលជំងឺមុនគេ នៅពេលដែលវ៉ាក់សាំង ប្រឆំាងនឹងវីរុសកូរ៉ូណា បានផលិតរួចរាល់នោះ ។
ថ្លែងពីទីក្រុង Vatican នៅក្នុងខ្សែវីដេអូមួយ ដែលសម្តេចសង្ឃបានគូសបញ្ជាក់ ទៅកាន់អង្គសន្និបាត នៃអង្គការសហប្រជាជាតិ សម្តេចសង្ឃបានថ្លែងថា ការឆ្លងរាលដាលជំងឺ នៅទូទាំងពិភពលោក មានកម្រិតខ្ពស់ណាស់ ដែលជំរុញឲ្យមានការរយកចិត្តទុក ដាក់ទៅលើសុខភាពសាធារណៈ និងធានាបានការទទួល បាននុវវ៉ាក់សាំង ។
សម្តេចសង្ឃបានថ្លែងថា “បើសិនជានរណាម្នាក់ គួរត្រូវបានផ្តល់ដំបូង ដើម្បីឲ្យទទួលបានការការពារ ភាគច្រើនអ្នក ដែលងាយរងគ្រោះ ហើយអ្នកទាំងអស់នោះហើយដែលជារឿយៗ មិនមានអ្វីច្រើន សម្រាប់ធ្វើការចំណាយ ដោយសារតែពួកគេមាន ប្រភពសេដ្ឋកិច្ចតិចតួចបំផុត” ។
សម្តេចសង្ឃប៉ាប បានថ្លែងយ៉ាងដូច្នេះថា បណ្តាប្រទេសអ្នកមាន មិនគួរទទួលបាននូវវ៉ាក់សាំងនេះ មុននោះទេ ហើយអង្គការសុខភាពពិភពលោក បានធ្វើការព្រមាន ប្រឆំាងនឹង “វ៉ាក់សាំងដែលផ្តល់នោះគិតពីជាតិនិយម” ដោយជំរុញឲ្យបណ្តាប្រទេសជាច្រើនចូលរួមនៅទូទាំងពិភពលោក ដើម្បីចែករំលែកវ៉ាក់សាំង ជួយដល់បណ្តាប្រទេស ដែលកំពុងអភិវឌ្ឍន៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា