ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ដាក់យោធាលើ“ ការត្រៀមខ្លួន ពេញលេញ” បន្ទាប់ពីមន្ត្រីខ្លួនម្នាក់ ត្រូវបានបាញ់សម្លាប់ ដោយយោធា កូរ៉េខាងជើង

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីកូរ៉េខាងត្បូងរួមទាំងប្រធានាធិបតីមូនជេអ៊ីន បានបង្ហើបថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបាញ់បុគ្គលិកម្នាក់នៅក្នុងក្រសួង ជលផលរបស់ប្រទេស ហើយបានដុតបំផ្លាញរាងកាយថែមទៀត។ យោងតាមរដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូង មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោកគីមជុងអ៊ុន ក៏បានសុំទោសរួចហើយដែរ ចំពោះ“ ឧបទ្ទវហេតុអកុសល” នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានអំពាវនាវឱ្យមាន“ ឥរិយាបថត្រៀមខ្លួន” ដើម្បីពង្រឹង“ ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន” បន្ទាប់ពីមន្ត្រីម្នាក់របស់ខ្លួនត្រូវបានបាញ់ ដោយកងទ័ពកូរ៉េខាងជើង។

អ្នកនាំពាក្យរងរបស់ក្រសួងលោកវរសេនីយ៍ឯក Moon Hong-sik បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនការឃ្លាំមើលរបស់ខ្លួននៅជិតបន្ទាត់កំណត់ព្រំដែន ដែលបែងចែកព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top