អាល្លឺម៉ង់ ៖ ផ្នូរដ៏ស្មុគស្មាញ របស់ព្រះអង្គអាល្លឺម៉ង់ ឬព្រះអង្គម្ចាស់ ដែលបានរស់នៅកាលពី ១៥០០ ឆ្នាំមុនក្នុងកំឡុងពេល នៃការធ្វើចំណាក ស្រុកដ៏អស្ចារ្យ ត្រូវបានគេរកឃើញនៅ Saxony-Anhalt ជិតBrücken-Hackpfüffel ដ៏ចម្លែកបំផុត ដោយសារតែនៅជុំវិញ លោកមានស្ត្រី៦នាក់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកជំនាញបាននិយាយថា ទីតាំងនេះគឺជាការរកឃើញបុរាណវិទ្យា ដ៏សំខាន់បំផុត របស់ប្រទេសអស់រយៈពេល ៤០ ឆ្នាំមកហើយ ហើយបានរក្សាទីតាំង ពិតប្រាកដនៃការជីក នេះជាអាថ៌កំបាំង ដើម្បីលាក់ទុកចោល ។ ការជីករុករកបានចាប់ផ្តើម នៅពេលអ្នកសាងសង់កំពុង ឈូសឆាយដីសម្រាប់ កសិដ្ឋានចិញ្ចឹមមាន់ថ្មីមួយ ហើយក៏បានប៉ះចំទីបញ្ចុះសព នៃព្រះបរមរាជវាំង ។
ទោះបីជាឋានៈខ្ពស់របស់បុគ្គល ដែលបានបញ្ចុះសពក៏ដោយ អ្នកស្រាវជ្រាវ នៅតែមិនទាន់រកឃើញគ្រោងឆ្អឹង នៃព្រះអង្គម្ចាស់ ដែលពួកគេសង្ស័យថា ត្រូវបានគេដាក់នៅទីនោះ។ ពួកគេប៉ាន់ស្មានថា ផេះរបស់លោកអាច ស្ថិតនៅខាងក្នុងឆ្នាំងលង្ហិនមួយ នៅក្នុងផ្នូរកណ្ដាលដែលមានទំហំប្រហែល ១៣ ហ្វីតគុណ ១៣ ហ្វីត ។
កាសែត The Times បានរាយការណ៍ថា ឆ្នាំងលង្ហិន ស្ថិតនៅជាចំណុចប្រសព្វ នៃផ្នូរដែលព័ទ្ធជុំវិញ ដោយស្ត្រី ៦ នាក់ត្រូវបានកប់នៅក្នុងផើង តម្រឹមពីផើងដូចជាដៃរបស់នាឡិកា។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ទាំងនេះអាចជាប្រពន្ធចុង ឬស្ត្រីមេម៉ាយជាកម្មសិទ្ធិ របស់អ្នកដែលត្រូវគេបញ្ចុះ ប៉ុន្តែវានៅតែជាអាថ៌កំបាំងថា តើពួកគេត្រូវបានគេសម្លាប់ សម្រាប់ការបញ្ចុះ ឬបូជាខ្លួន ។
ការរំពឹងទុកគឺមានច្រើនអំពីមូលហេតុ នៃការរៀបចំដ៏ចម្លែកនេះ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនិយាយថា វាឆាប់ពេកក្នុងការនិយាយពីការ ស្លាប់របស់សាសនា ៕ដោយ៖លី ភីលីព