សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថាខ្សែទំនាក់ទំនងយោធាអន្តរកូរ៉េ នៅតែមិនដំណើរការគិតដល់ព្រឹកថ្ងៃច័ន្ទនេះ មួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឱ្យបើកខ្សែទំនាក់ទំនងឡើងវិញ ទាក់ទងទៅនឹងការស៊ើបអង្កេតរួមគ្នាមួយ ដែលបានស្នើទៅកូរ៉េខាងជើង ជុំវិញករណីបាញ់សម្លាប់មន្ត្រីជលផលកូរ៉េខាងត្បូង។
កាលពីថ្ងៃអាទិត្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae បានជំរុញឱ្យកូរ៉េខាងជើង ស្តារខ្សែទូរស័ព្ទយោធា សម្រាប់ការប្រាស្រ័យទាក់ទងអំពីសំណើរបស់ក្រុងសេអ៊ូលដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាមួយ ចំពោះការបាញ់សម្លាប់ដោយទាហានកូរ៉េខាងជើង លើមន្ត្រីជលផល ដែលរសាត់ទៅក្នុងដែនទឹករបស់ខ្លួន។
អ្នកនាំពាក្យក្រសួងលោកវរសេនីយ៍ឯក មូន ហុងស៊ីក បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា“ ទាក់ទងនឹងខ្សែទំនាក់ទំនងយោធាវាមិនទាន់ត្រូវបានស្តារឡើងវិញនៅឡើយទេ”៕ ដោយ ឈូក បូរ៉ា