ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក គោរពសេដ្ឋកិច្ចទីផ្សារ និងគោលការណ៍ប្រកួតប្រជែងដោយយុត្តិធម៌

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថាប្រទេសចិន តែងតែប្រឆាំងនឹងសកម្មភាព មិនសមហេតុផល របស់សហរដ្ឋអាមេរិក ក្នុងការគំរាមកំហែង សហគ្រាសបរទេស ដោយលើកឡើងពីការ រំលោភអំណាចរដ្ឋ និងគំនិតនៃសន្តិសុខជាតិ។

អ្នកនាំពាក្យ លោក Wang Wenbin បានធ្វើការកត់សម្គាល់ឆ្លើយតប ទៅនឹងសំណួរអំពីបណ្តឹង ជាបឋមមួយ ដែលចេញដោយចៅក្រមសហព័ន្ធ កាលពីយប់ថ្ងៃអាទិត្យប្រឆាំងនឹង បទបញ្ជារបស់រដ្ឋបាលសហរដ្ឋអាមេរិក ដើម្បីហាមប្រាមវេទិកា ចែកចាយបណ្តាញសង្គមដ៏ពេញនិយម TikTok ពីហាងលក់តាមអ៊ីនធឺណិតអាមេរិក។

លោកបញ្ជាក់ថា “យើងសង្ឃឹមថា ភាគីអាមេរិកនឹងគោរពសេដ្ឋកិច្ចទីផ្សារ និងគោលការណ៍ នៃការប្រកួតប្រជែង ដោយគោរពតាមគោល ការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងផ្តល់នូវបរិយាកាសធុរកិច្ច ត្រឹមត្រូវយុត្តិធម៌ បើកចំហ និងមិនរើសអើង សម្រាប់សហគ្រាសមកពីប្រទេសទាំងអស់ ដើម្បីវិនិយោគ និងធ្វើប្រតិបត្តិការ នៅក្នុងសហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា

Most Popular

To Top