អាមេរិក ៖ សិក្សាបាន ព្រមានថា បណ្តាញទូរស័ព្ទចល័ត 5G អាចជ្រៀតជ្រែកជាមួយសញ្ញា ពីផ្កាយរណបអាកាសធាតុ នៅក្នុងខ្សែប្រេកង់ដែលនៅជិតគ្នារហូត ដល់ធ្វើឲ្យការព្យាករណ៍ អាកាសធាតុមានកំហុសយ៉ាងធំ នាពេលបច្ចុប្បន្ននេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
នេះគឺជាការព្រមាន របស់អ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក ដែលបានយកគំរូ តាម ផលប៉ះពាល់ត្រូវបានគេហៅថា “ ការលេចធ្លាយ 5G” លើការព្យាករណ៍ នៃព្រឹត្តិការណ៍អាកាស ធាតុកន្លងមក ។ ពួកគេបានរកឃើញថា ការជ្រៀតជ្រែកពីបណ្តាញ ទូរស័ព្ទចល័ត ដែលមានល្បឿនលឿន អាចផ្លាស់ប្តូរការព្យាករណ៍ នៃទឹកភ្លៀងរហូតដល់ ០,៩ មីល្លីម៉ែត្រ និងសីតុណ្ហភាព ២,៣៤ អង្សាសេ ។
លោកសាស្ត្រាចារ្យ Narayan Mandayam នៃសាកលវិទ្យាល័យ Rutgers មានប្រសាសន៍ថា ការសិក្សារបស់យើង ដែលជាលទ្ធផលដំបូង បង្អស់កំណត់ប្រសិទ្ធភាពនៃ 5G លើកំហុសព្យាករណ៍ អាកាសធាតុបង្ហាញថា មានផលប៉ះពាល់លើភាពត្រឹមត្រូវ នៃការព្យាករណ៍អាកាសធាតុ ។ ការសិក្សារបស់ពួកគេសាស្ត្រាចារ្យ Mandayam និងសហសេវិកបានយកគំរូ តាមផលប៉ះពាល់ហៅថា “ ការលេចធ្លាយ 5G ” ជាបាតុភូតនៃការបំភាយពីឧបករណ៍ បញ្ជូននឹងរំលោភបំពានដោយចៃដន្យ លើប្រេកង់ជិតខាងត្រូវបានប្រើសម្រាប់ គោលបំណងផ្សេងទៀត ។
ពួកគេបានធ្វើត្រាប់តាមផលប៉ះពាល់ នៃការលេចធ្លាយនេះទៅលើការព្យាករណ៍ នៃព្យុះកំបុតត្បូង Super 2008 ដែលក្នុងនោះខ្យល់កន្ត្រាក់ ៨៧ ត្រូវបានបង្កើតឡើងក្នុងរយៈពេល ១៥ ម៉ោងដោយមានតំបន់ ដែលមានប្រជាជនរស់នៅជាច្រើននៅ Jackson, Memphis និង Nashville ៕ដោយ៖លី ភីលីព