ព័ត៌មានអន្តរជាតិ

នាវាពិឃាតិអាមេរិក USS Ross ធ្វើការហ្វឹកហាត់ជាមួយនាវា ចម្បាំងប៉ូឡូញ នៅសមុទ្របាល់ទិក

បរទេស៖នាវាពិឃាតសមត្ថភាពមីស៊ីលរបស់សហរដ្ឋអាមេរិក USS Ross នាពេលថ្មីៗនេះ ទើបបានបញ្ចប់សមយុទ្ធហ្វឹកហាត់ នៅសមុទ្របាល់ទិក ជាមួយនាវាមួយគ្រឿងរបស់កងទ័ពជើងទឹកនៃប្រទេសប៉ូឡូញ នេះបើយោងតាមសេចក្តីប្រកាសមួយ ចេញដោយកងនាវាលេខ៦ របស់សហរដ្ឋអាមេរិក។

លោក John D. John ជាមេបញ្ជាការលើនាវាពិឃាតនោះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “សមយុទ្ធនេះ គឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បីកសាងសមត្ថភាពដៃគូ និងធ្វើឲ្យកាន់តែប្រសើរឡើងនូវអន្តរប្រតិបត្តិការរួមគ្នា ហើយ (សមយុទ្ធ) នេះ ក៏អនុញ្ញាតឲ្យយើងបង្ហាញពីការប្តេជ្ញានិង ការតាំងចិត្តរបស់យើង ចំពោះតំបន់បាល់ទិក”។

គួរបញ្ជាក់ថា នៅ៣សប្ដាហ៍មុនសមយុទ្ធជាមួយនាវាប៉ូឡូញនោះ នាវាពិឃាតអាមេរិក USS Ross នេះ បានចូលរួមជាមួយនាវាពិឃាតរបស់អង់គ្លេស និងន័រវេស សម្រាប់សមយុទ្ធដែនសមុទ្រដឹកនាំដោយកងទ័ពអង់គ្លេស នៅលើតំបន់រង្វង់អាក់ទិកនៅសមុទ្រ Barents៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top