បរទេស៖ នៅថ្ងៃនេះធនាគារពិភពលោក បានប្រកាសផ្តល់ជំនួយចំនួនប្រមាណជា ១០០ លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងការធ្វើឲ្យមានស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន និងក៏ដូចជាគាំទ្រដល់សហគ្រាសតូចៗ ខណៈដែលប្រទេសនេះ ព្យាយាមជំរុញការងើបឡើងវិញបន្ទាប់ពីបញ្ហារាតត្បាតរបស់កូវីដ ១៩ ។
សេចក្តីថ្លែងការណ៍ដដែលនោះ បាននិយាយទៀតថា ថវិកាដែលគាំទ្រដោយសមាគមអភិវឌ្ឍន៍អន្តរជាតិមួយនេះនឹងប្រើប្រាស់ដើម្បីពង្រឹងគម្រោងអន្តរការី ហិរញ្ញវត្ថុរបស់អាហ្គានីស្ថាននឹងជួយពង្រឹងសមត្ថភាពធនាគារ កណ្តាលរបស់ប្រទេសអាហ្គានីស្ថានគឺ Da Afghanistan Bank (DAB) សម្រាប់បទបញ្ជានិងការត្រួតពិនិត្យ ប្រព័ន្ធហិរញ្ញវត្ថុ។
នាយកធនាគារពិភពលោកប្រចាំនៅអាហ្វហ្គានីស្ថាន លោក Henry Kerali ត្រូវបានគេដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា នៅពេលប្រទេស អាហ្វហ្គានីស្ថានបានធូរស្បើយពីផលប៉ះពាល់អវិជ្ជមាន នៃការរីករាលដាលនៃវិរុសកូវីដ១៩ហើយនោះ ការពង្រឹងវិស័យ ហិរញ្ញវត្ថុរបស់ខ្លួនគឺជាគន្លឹះក្នុងការពន្លឿនការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ៕
ប្រែសម្រួល៖ស៊ុនលី