ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins៖ ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩កើនឡើងលើសពី១លាននាក់

ញ៉ួវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ថា យោងតាមការបញ្ជាក់ឲ្យដឹងពីសកលវិទ្យាល័យ Johns Hopkins University ថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើសពី១លាននាក់ គិតត្រឹមថ្ងៃចន្ទ ។

ទិន្នន័យបង្ហាញដោយសកលវិទ្យាល័យ ខាងលើបានឲ្យដឹងថា សរុបអ្នកស្លាប់នៅទូទាំងពិភពលោក បានកើនឡើងដល់១.០០០.៥៥៥នាក់ ជាមួយគ្នានេះ សរុបអ្នកឆ្លងជំងឺបានកើនឡើង ដល់៣៣.២លាននាក់ គិតត្រឹមម៉ោង៨និង២៣នាក់ ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺចំនួន៧.១៤៧.២៤១នាក់ និងមានអ្នកស្លាប់ចំនួន២០៥.០៣១នាក់ ហើយបើយោងតាមទិន្នន័យ នៃអ្នកឆ្លងជំងឺ និងស្លាប់ នៅទូទាំងពិភពលោក តួលេខនេះស្មើនឹង២០ភាគរយ នៃអ្នកឆ្លងជំងឺទាំងអស់ ។

ប្រេស៊ីល បានកត់ត្រាថា មានអ្នកស្លាប់ចំនួន១៤២.០៥៨នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក ។ ឥណ្ឌា ជាប្រទេសដែលជាប់លំដាប់លេខ៣ ដែលមានអ្នកស្លាប់ចំនួន៩៥.៥៤២នាក់ និងជាប់លំដាប់លេខ២ នៃអ្នកឆ្លងជំងឺ ដែលមានរហូតដល់ជាង៦លាននាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top