បរទេស៖ ប្រទេសកូរ៉េខាងត្បូង ហាក់ដូចជាត្រូវបាន អូសចូល ក្នុងជម្លោះការទូតរវាងសហរដ្ឋអាមេរិក និង ប្រទេសចិន ខណៈដែលអ្នកការទូតកំពូល នៃប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីនេះ នៅខែក្រោយហើយពួកគេទាំងពីរទំនង ជានឹងដាក់សម្ពាធរដ្ឋាភិបាលទីក្រុងសេអ៊ូលឱ្យឈរជាមួយ “ខាងស្តាំ” នៅក្នុង អនុវត្តនយោបាយ ការបរទេសរបស់ខ្លួន។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមប្រភពការទូតថា នៅថ្ងៃច័ន្ទប្រទេសកូរ៉េ និងចិន បានពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី មកកាន់ប្រទេសកូរ៉េសម្រាប់ខែក្រោយ ទោះបីជាទីកន្លែង និងពេលវេលា មិនទាន់ត្រូវបានគេសម្រេចចិត្តក៏ដោយ។
តាមដឹង គឺ លោកវ៉ាង យី នឹងទៅធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េចំនួនពីរដង ក្នុងរយៈពេលតិចជាងមួយឆ្នាំ ដោយដំណើរទស្សនកិច្ចចុងក្រោយ របស់លោកគឺនៅខែធ្នូឆ្នាំ ២០១៩ ។ លោក Yang Jiechi ប្រធានការិយាល័យកិច្ចការបរទេសរបស់បក្សកុម្មុយនីស្ត ក៏បានធ្វើដំណើរទៅទីក្រុងប៊ូសានកាលពីខែមុន និងបានជួបជាមួយ ទីប្រឹក្សាសន្តិសុខជាតិលោក Suh Hoon។
ក្នុងដំណើរបំពេញទស្សនកិច្ចលោកវ៉ាង ត្រូវបានគេរំពឹងថា នឹងពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសលោក Kang Kyung-wha អំពីបញ្ហា ដែលមិនទាន់សម្រេចទ្វេភាគីរួមទាំងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនស៊ីជីនពីង ក៏ដូចជាស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ ប៉ុន្តែកិច្ចប្រឹងប្រែងរបស់ក្រុងប៉េកាំងទំនងជាផ្តោតលើ បញ្ចុះបញ្ចូលទីក្រុងសេអ៊ូលមិនឱ្យចូលរួមក្នុងចលនាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីរក្សាប្រទេសចិន ឱ្យស្ថិតក្នុងស្ថានភាព“ សង្គ្រាមត្រជាក់ថ្មី” របស់ពួកគេ។
ដំណើរទស្សនកិច្ចរបស់លោកក៏មានសារៈសំខាន់បន្ថែមទៀត ផងដែរ ខណៈដែលរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ក៏ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េនៅដើមខែក្រោយនេះដែរ៕ប្រែសម្រួលៈ ណៃ តុលា