ព័ត៌មានអន្តរជាតិ

អង្គការលើកលែងទោស អន្តរជាតិ ៖ ខ្លួនត្រូវបានបង្ខំ ឱ្យបញ្ឈប់ប្រតិបត្តិការ នៅក្នុងប្រទេសឥណ្ឌា ដោយសារតែការសងសឹក ក្រៅច្បាប់ពីរដ្ឋាភិបាល

បរទេស៖ អង្គការលើកលែងទោស អន្តរជាតិនិយាយថា ខ្លួនត្រូវបានបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការ របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយសារតែ“ ការសងសឹកក្រៅច្បាប់” ពីរដ្ឋាភិបាល។ ក្រុមអ្នកឃ្លាំមើលក៏បានចោទ ប្រកាន់រដ្ឋាភិបាលថា បានតាមប្រមាញ់“ អាបធ្មប់” ប្រឆាំងនឹងអង្គការសិទ្ធិមនុស្ស។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អង្គការលើកលែងទោស បាននិយាយថា គណនីធនាគារ របស់ខ្លួនត្រូវបានបង្កក ហើយខ្លួនត្រូវបានបង្ខំឱ្យបញ្ឈប់បុគ្គលិក នៅក្នុងប្រទេសនេះ និងបញ្ឈប់រាល់យុទ្ធនាការ និងការងារស្រាវជ្រាវរបស់ខ្លួន។

រដ្ឋាភិបាលឥណ្ឌាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់នេះគឺជារឿងអកុសល ការបំផ្លើស និងហួសឆ្ងាយពីការពិត។

លោក Rajat Khosla នាយកជាន់ខ្ពស់ នៃការស្រាវជ្រាវការតស៊ូមតិ និងគោលនយោបាយ របស់អង្គការលើកលែងទោសអន្តរជាតិ បាននិយាយប្រាប់ BBC ថា “ យើងកំពុងប្រឈមមុខនឹងស្ថានភាពដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសឥណ្ឌា ។ អង្គការលើកលែងទោសអន្តរជាតិឥណ្ឌា កំពុងប្រឈមមុខ នឹងការវាយប្រហារ វាយធ្វើបាបនិងយាយី ពីសំណាក់រដ្ឋាភិបាល ក្នុងលក្ខណៈជាប្រព័ន្ធ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top