ព័ត៌មានអន្តរជាតិ

ឥណ្ឌាសាកល្បងមីស៊ីលផ្លោង BrahMos អំឡុងពេលដាក់ពង្រាយ នៅព្រំដែនជាមួយប្រទេសចិន

បរទេស៖ យោធាឥណ្ឌា បានដាក់ពង្រាយកាំជ្រួចបាលីស្ទីកធុន BrahMos បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ និងមីស៊ីល Nirbhay បាញ់បានចម្ងាយ ៨០០ គីឡូម៉ែត្រនៅតំបន់ Ladakh ដោយសារភាពតានតឹង ជាមួយប្រទេសចិន ដែលនៅតែបន្តកើតមាន ទោះបីជាមានកិច្ចចរចា ជាច្រើនលើកក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌា បានបាញ់សាកល្បងមីស៊ីលផ្លោង ប្រភេទ BrahMos រយៈចម្ងាយឆ្ងាយ ប្រកបដោយជោគជ័យ ជាមួយនឹងម៉ាស៊ីនរំអិល ដែលផលិតនៅក្នុងស្រុក ចេញពីកន្លែងសាកល្បងមួយ នៅឯនាយឆ្នេរសមុទ្រ Odisha កាលពីព្រឹកថ្ងៃពុធ។

មន្ត្រីការពារជាតិបាននិយាយថា ការសាកល្បងមីស៊ីល ដែលអាចវាយប្រហារគោលដៅ នៅចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រត្រូវបានអនុវត្ត នៅក្នុងគម្រោង PJ-១០ របស់អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ (DRDO) ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top