បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រីថៃ បានឯកភាពនឹងស្នើខ្ចីប្រាក់ប្រមាណ១.៤៧ទ្រីលានបាត ស្មើនឹង៤៧,៤ពាន់លានដុល្លារ អាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) ដើម្បីស្តារឡើងវិញសេដ្ឋកិច្ចរបស់ប្រទេស ដែលរងផលប៉ះពាល់ ដោយការឆ្លងរាលដាល ដោយជំងឺកូវីដ១៩ ។
យោងតាមសេចក្តីថ្លែងការណ៍ ពីវិមានរដ្ឋាភិបាលថៃ បានឲ្យដឹងថា មូលនិធិនេះនឹងប្រើប្រាស់ ដើម្បីកម្មវិធីលើកស្ទួយសេដ្ឋកិច្ច តាមកម្មវិធីផ្សេងៗគ្នា ដែលមានឳនភាពថវិកា ការវិនិយោគទុនលើហេដ្ឋារចនាសម្ព័ន្ធ និងសហគ្រាសជាច្រើន ដែលរងនូវផលប៉ះពាល់ ដោយសារជំងឺឆ្លង ។
នៅក្នុងសេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងថា បំណុលសាធារណៈធៀបនឹងអត្រាជីឌីភី នឹងកើនដល់៥៧,២៣ភាគរយ នៅក្នុងឆ្នាំ២០២០ដល់២០២១ ហើយតួលេខនេះជិតស្មើនឹងតួលេខដែលកំណត់ត្រឹម៦០ភាគរយ ។
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃឡង់ដ៏ បានឲ្យកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ថៃ ទំនងជានឹងធ្លាក់ចុះតិចជាង៨,៥ភាគរយ់ ដែលបានប៉ាន់ប្រមាណកាលពីដើមឆ្នាំនេះ ខណៈដែលរដ្ឋាភិបាល ធ្វើការវាយតម្លៃដើម្បីស្តារសេដ្ឋកិច្ច ដែលរងនូវផលប៉ះពាល់ដោយសារផ្ទុះជំងឺកូវីដ១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា